ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ០៥:១៤ នាទី ល្ងាច
👁 29
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់រោងចក្រ សហគ្រាស និងធុរជនទូទៅដែលកំពុងធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជាឲ្យបានជ្រាបថា ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មឥណ្ឌា (Trade Promotion Council of India) នឹងរៀបចំពិព័រណ៍ “India-ASEAN Dyes, Chemical & Ceramics“ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ តាមប្រព័ន្ធអនឡាញ។
គោលបំណងនៃការរៀបចំពិព័រណ៍ពាណិជ្ជកម្មនេះឡើង ដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងឥណ្ឌា និងអាស៊ាន ជាពិសេសជាវេទិកាផ្តល់ព័ត៌មានពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដល់ធុរជនទូទៅដែលមានបំណងស្វែងរកវត្ថុធាតុដើមលើផលិតផលថ្នាំជ្រលក់ពណ៌ក្រណាត់ និងសេរ៉ាមិកពីប្រទេសឥណ្ឌាមកបំពេញតម្រូវការផលិតកម្មរបស់ខ្លួន សូមអញ្ជើញស្វែងរកព័ត៌មានតាមវេបសាយដែលមានអាស័យដ្ឋាន https://www.exhibit24x7.com/virtualexpo/india-asean-dyes-chemical-ceramic-virtual-fair ។
ដំណឹងនេះចាត់ទុកជាការអញ្ជើញ ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់រោងចក្រ សហគ្រាស និងធុរជនទូទៅ ដែលមានចំណាប់អារម្មណ៍ ឬមានបំណងស្វែងរកវត្ថុធាតុដើមពីប្រទេសឥណ្ឌាមកបំពេញតម្រូវការផលិតកម្មរបស់ខ្លួនសូមទំនាក់ទំនងចុះឈ្មោះចូលរួមដោយឥតគិតថ្លៃតាមអាស័យដ្ឋានវេបសាយខាងក្រោម https://forms.gle/jR4eN484VkG1QAmU9 ។ សូ ម អ រ គុ ណ !
…
ANNOUNCEMENT
The Ministry of Commerce of the Kingdom of Cambodia has the honor to inform Oknha, entrepreneurs, businessmen, ladies and gentlemen that the Trade Promotion Council of India will be organize a Virtual Trade Fairs titled “India-ASEAN Dyes, Chemical & Ceramics” to be held on 28-30 June 2021.
The main objective of the trade fairs is to promote bilateral trade relationship between India and ASEAN and will be a platform for business people seeking trade related information and sourcing of “Dyes Chemicals and Ceramics” from India to complement their need please visit website below: https://www.exhibit24x7.com/virtualexpo/india-asean-dyes-chemical-ceramic-virtual-fair
In this regard, the Ministry of Commerce would like to invite interested entrepreneurs and businessmen please register online via below address:
https://forms.gle/jR4eN484VkG1QAmU9 . T H A N K Y O U !
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣