សេចក្តីជូនដំណឹងស្ដីពី៖ការរៀបចំពិព័រណ៍គ្រឿងអគ្គិសនីផលិតនៅឥណ្ឌា “India Electricity Expo“ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣-១២ ខែសីហា ឆ្នាំ២០២១ ខាងមុខ តាមប្រព័ន្ធអនឡាញ

ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ម៉ោង ០៣:៥៩ នាទី យប់

👁 13

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់រោងចក្រ សហគ្រាស និងធុរជនទូទៅដែលកំពុងធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជាឲ្យបានជ្រាបថា ក្រុមប្រឹក្សាជំរុញការនាំចេញវិស័យវិស្វកម្មឥណ្ឌា (Engineering Export Council of India) ​នឹងរៀបចំពិព័រណ៍គ្រឿងអគ្គិសនីផលិតនៅឥណ្ឌា “India Electricity Expo“  ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣-១២ ខែសីហា ឆ្នាំ២០២១ ខាងមុខ តាមប្រព័ន្ធអនឡាញ។

 

ពិព័រណ៍ពាណិជ្ជកម្មគ្រឿងអគ្គិសនីផលិតនៅឥណ្ឌានេះ   គឺជាវេទិកាផ្គូរផ្គងពាណិជ្ជកម្មលើផលិតផលសំខាន់ៗ

មួយចំនួនដូចជា៖

១. Boilers                                    ២. Turbines                             ​៣. Generators

៤. Transformers                         ៥.​ Transmission Lines             ៦.​ Switchgears

៧. Capacitors                             ៨. Energy Meters                     ៩. Instrument Transformers

១០. Surge Arrestors                   ១១. Stamping & Lamination   ១២. Insulators

១៣.Insulating Material Power   ១៤. Electronic Devices            ១៥. Indicating Instruments

១៦. Winding Wires

 

វេទិកានេះ នឹងផ្តល់ឱកាសដល់អ្នកលក់ និងអ្នកទិញបានជួបចរចាចាប់ដៃគូផ្លាស់ប្តូរទំនិញដែលជា​គ្រឿងអេឡិកត្រូនិច  ដើម្បីយកទៅចែកចាយបន្ត ​ធ្វើឡើងតាមប្រព័ន្ធអេឡិកត្រូនិច B2B។ ចំពោះ​​ព័ត៌មានលម្អិតស្តីពីព្រឹត្តិកាណ៍នេះសូមចូលទៅកាន់​វេបសាយដែលមានអាសយដ្ឋាន https://www.eepcindia.org/

 

ដំណឹងនេះចាត់ទុកជាការអញ្ជើញ​ ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់រោងចក្រ សហគ្រាស និងធុរជនទូទៅ​ដែលមានចំណាប់អារម្មណ៍ ឬមានបំណងស្វែងរកដៃគូពាណិជ្ជកម្មលើវិស័យវិស្វកម្មគ្រឿងអេឡិកត្រូនិចពីប្រទេសឥណ្ឌា ​សូមទំនាក់ទំនងចុះឈ្មោះចូលរួមដោយឥតគិតថ្លៃតាមអាសយដ្ឋានវេបសាយខាងក្រោម https://eepcvirtualexpo.com/visitor/ovex_visitor_registration_form/MiA. ។ សូ គុ !

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ