ឯកឧត្តម សុខ សុភ័ក្រ្ដ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មដឹកនាំមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់

ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ម៉ោង ១២:៣៤ នាទី ថ្ងៃត្រង់

👁 24

Thumbnail (ក្រសួងពាណិជ្ជកម្ម)

កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្រ្ដ  រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូពីចំងាយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្មជាមួយតំណាងក្រុមប្រឹក្សាអ្នកច្បាប់ដែលដឹកនាំដោយ ឯកឧត្តម ស៊ា ម៉ៅ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់  និងមានការចូលរួមពីសហការីក្នុងក្រុមទី១នៃក្រុមប្រឹក្សាអ្នកច្បាប់ និងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ