ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ម៉ោង ០៣:៤៣ នាទី រសៀល
👁 27
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ ដើម្បីបន្តពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដឹកនាំដោយឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីឯកឧត្តមទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ ឯកឧត្តមអគ្គនាយកជំរុញពាណិជ្ជកម្ម លោកអគ្គនាយកស្តីទីពាណិជ្ជកម្មក្នុងប្រទេស លោក-លោកស្រីអគ្គនាយករង ប្រធាន-ប្រធានស្តីទីនាយកដ្ឋាន អនុប្រធាននាយកដ្ឋាន មន្ត្រីបច្ចេកទេសក្រសួងពាណិជ្ជកម្ម និងលោកប្រធានតំណាងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន ២០រូប។
កិច្ចប្រជុំបានបន្តពិនិត្យយ៉ាងលម្អិត ស្របតាមមាតិកា និងផ្នែកនីមួយៗ ព្រមទាំងបានផ្តល់ធាតុចូលកែលម្អខ្លឹមសារនៃសេចក្តីព្រាងគោលនយោបាយឱ្យមានភាពល្អប្រសើរ មុនដាក់ជូនកិច្ចប្រជុំក្រុមការងារចម្រុះអន្តរក្រសួងបន្តនាពេលខាងមុខ។
ជាលទ្ធផលអង្គប្រជុំបានព្រមព្រៀងគ្នាលើចំណុចផែនការសកម្មភាព ដំណើរការអនុវត្តគម្រោង ការតាមដានត្រួតពិនិត្យនិងការវាយតម្លៃ ។ល។ សម្រាប់ម៉ាទ្រីសនៃវិធានការគោលនយោបាយ នឹងបន្តទៅកិច្ចប្រជុំបន្ទាប់ពេលក្រោយ។
សូមបញ្ជាក់ថា គោលនយោបាយជាតិនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យស្វាយចន្ទីរបស់កម្ពុជា នាពេលខាងមុខ ដូចជា៖
-ប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយនៅក្នុងតំបន់សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
-ធ្វើឱ្យផលិតកម្ម និងផលិតភាព មានសមត្ថភាពប្រកួតប្រជែង ទាំងទិន្នផល និងគុណភាព។
-កម្ពុជា នឹងទទួលបាននូវតម្លៃបន្ថែមពេញលេញពីស្វាយចន្ទី ចំពោះអ្នកដាំដុះ និងអ្នកកែច្នៃ លើការអនុវត្តខ្សែច្រវ៉ាកតម្លៃ និងខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី។
-បង្កើតឧត្តមភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មទីផ្សារ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣