សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំកិច្ចប្រជុំភាពជាដៃគូលើវិស័យវិស្វកម្មរវាងឥណ្ឌា និងអាស៊ាន​ “India-ASEAN Engineering Partnership Summit”

ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ម៉ោង ០៥:០៦ នាទី ល្ងាច

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទូទៅឲ្យបានជ្រាបថា៖ ក្រុមប្រឹក្សាជំរុញការនាំចេញវិស័យវិស្វកម្មឥណ្ឌា នឹងរៀបចំកិច្ចប្រជុំភាពជាដៃគូលើវិស័យវិស្វកម្មរវាងឥណ្ឌានិងអាស៊ាន​ “India-ASEAN Engineering Partnership Summit” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៤-២៧ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ។​​

របៀបវារៈនៃកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនេះ ផ្តោតការពិភាក្សា​ទៅលើបទបញ្ញត្តិពាណិជ្ជកម្ម ការធ្វើជំនួញជាមួយបណ្តាប្រទេសនានា កាលានុវត្តភាពពាណិជ្ជកម្ម និន្នាការនៃផលិតផល ភាពជាដៃគូនៃបច្ចេកវិទ្យា ប្រព័ន្ធអេកូឡូជី អន្តរកម្មឧស្សាហកម្ម និងជំនួបស្វែងរកដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនឥណ្ឌាជាដើម។

ដំណឹងនេះចាត់ទុកដូចជាការអញ្ជើញ ឧកញ៉ា លោក លោកស្រីដែលជាសហគ្រិន ​វិនិយោគិន និងសាធារណជនទូទៅដែលមានបំណងចូលរួមទាញយកអត្ថប្រយោជពីកិច្ចប្រជុំខាងលើ ឬមាន​គម្រោងស្វែងរកដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនឥណ្ឌា សូម​ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃតាមរយៈគេហទំព័រ http://eepcvirtualexpo.com/conference management/conference registration overseas/MTk/Mg/w/all/ASEAN ។ សូ ម អ រ គុ ណ !

ANNOUNCEMENT

The Ministry of Commerce of the Kingdom of Cambodia has the honor to inform the publics that Engineering Exports Promotion Council (EEPC) of India is organizing “India-ASEAN Engineering Partnership Summit” which will be held over the virtual platform from 24th – 27th  August, 2021.

Key highlights of the Summit are Trade Regulations & Treaties; Doing business with country; Trade opportunities; Sectoral trends; Technological partnerships; Startup ecosystem; Industry Interactions/ Networking/ B2B Meetings; E-Listing of Indian companies.

In this regard, the Ministry of Commerce cordially of inviting entrepreneurs, investors as well as all interested people who wish to participate with the above summit please register through below web-link​ with free of charge. http://eepcvirtualexpo.com/conference management/conference registration overseas/MTk/Mg/w/all/ASEAN

THANK YOU!

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ