ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ម៉ោង ០៥:១៩ នាទី ល្ងាច
👁 24
ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ឬអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំសេវាសាធារណៈទាំងអស់ជ្រាបថា ក្នុងគោលបំណងដើម្បីកាត់បន្ថយហានិភ័យ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងពាណិជ្ជកម្មនឹងតម្រូវឱ្យ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ឬអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំសេវាសាធារណៈ ដែលមានភារកិច្ចអញ្ជើញមកទំនាក់ទំនងការងារ ឬមកទទួលសេវាសាធារណៈ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ត្រូវអនុវត្តដូចខាងក្រោម៖
១- ត្រូវអនុវត្តវិធានការអនាម័យការពារខ្លួនឱ្យបានខ្ជាប់ខ្លួនជាប្រចាំ (ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឬជែលអាល់កុល ឬសាប៊ូឱ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ។ល។) និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសគឺ វិធានការ «៣កុំ ៣ការពារ» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
២- ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឬត្រូវមានលិខិតបញ្ជាក់ពីក្រុមហ៊ុន-សហគ្រាស អំពីការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ រាល់ពេលចេញ-ចូល ទីស្ដីការក្រសួងពាណិជ្ជកម្ម
៣- ចំពោះបុគ្គលដែលមកទំនាក់ទំនងការងារ ឬមកទទួលសេវាសាធារណៈជាប្រចាំនៅទីស្ដីការក្រសួងពាណិជ្ជកម្ម ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឬត្រូវមានលិខិតបញ្ជាក់ពីក្រុមហ៊ុន-សហគ្រាស អំពីការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ជារៀងរាល់ ០១សប្ដាហ៍ម្ដង ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ឬអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំសេវាសាធារណៈទាំងអស់ ដែលមានភារកិច្ចអញ្ជើញមកទំនាក់ទំនងការងារ ឬមកទទួលសេវាសាធារណៈ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ត្រូវចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូ ម អ រ គុ ណ !
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣