ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ម៉ោង ១១:៣៨ នាទី ថ្ងៃត្រង់
👁 20
សារលិខិតជូនពរ
…
សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ !
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រពៃថ្លៃថ្លា ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានគ្រឿងឥស្សរិយយសថ្នាក់មិត្តភាពពីសហព័ន្ធរុស្ស៊ី នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃក្រសួងពាណិជ្ជកម្ម និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវមនោសញ្ចេតនា សោមនស្សរីករាយឥតឧបមា និងអបអរសាទរយ៉ាងក្លៀវក្លាបំផុតជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលទទួលបានគ្រឿងឥស្សរិយយសថ្នាក់ “មិត្តភាព Order of Friendship” ពី ឯកឧត្តម Vladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី។
ការទទួលបានគ្រឿងឥស្សរិយយសនេះ គឺជាការផ្តល់នូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតចំពោះ សម្តេច តេជោនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ ក៏ដូចជាសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលបានប្រឹងប្រែងឥតឈប់ឈរ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ដើម្បីនាំមកនូវជីវភាពសម្បូរសប្បាយសម្រាប់ប្រជាពលរដ្ឋ និងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការផ្សះផ្សាបង្រួបបង្រួមជាតិ និងនាំមកនូវឯកភាពជាតិ សន្តិភាព និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យរហូតដល់បច្ចុប្បន្ន។
ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល ព្រមទាំងសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុត ពីយើងខ្ញុំទាំងអស់គ្នា។
ថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ឯកឧត្តម ប៉ាន សូរស័ក្ដិ
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣