ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន លីហួរ ផេប្រ៉ូ បានប្រជុំទ្វេភាគីស្តីពីការតភ្ជាប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ក្រុមហ៊ុន លីហួរ និងផ្សារខេមបូឌាត្រេដ (CambodiaTrade) តាមរយៈប្រព័ន្ធវីឌីអូ

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ម៉ោង ០៤:០៧ នាទី រសៀល

👁 28

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជំនួសឲ្យ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក យុន ផន នាយកប្រតិបត្តិនៃក្រុមហ៊ុន លីហួរ ផេប្រ៉ូ បានជួបប្រជុំទ្វេភាគីតាមរយៈប្រព័ន្ធវីឌីអូ (Zoom) ដែលមានការចូលរួមពី ឯកឧត្តមអគ្គនាយក និងឯកឧត្តមអគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ដើម្បីពិភាក្សាគ្នាក្នុងការស្វែងរកលទ្ធភាពដើម្បីរៀបចំកិច្ចសហប្រតិបត្តិការ ជាពិសេស ការតភ្ជាប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ក្រុមហ៊ុន លីហួរ ផេប្រ៉ូ និងផ្សារខេមបូឌាត្រេដ (CambodiaTrade) ដើម្បីបង្កើនភាពងាយស្រួល និងកាត់បន្ថយពេលវេលាជូនអតិជន និងសហគ្រាសធុនតូច និងមធ្បមក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅប្រទេសកម្ពុជា។

ក្នុងកិច្ចប្រជុំទ្វេភាគីនេះ ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់ក្រុមហ៊ុន លីហួរ ផេប្រ៉ូ ដែលមានបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្មតាមរយៈការតភ្ជាប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ក្រុមហ៊ុន លីហួរ ផេប្រ៉ូ និងផ្សារខេមបូឌាត្រេដ (CambodiaTrade) របស់ក្រសួងពាណិជ្ជកម្ម។ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន លីហួរ ផេប្រ៉ូ និងស្នើឲ្យក្រុមការងារបច្ចេកទេសទាំងពីរសហការគ្នាឲ្យបានល្អ ដើម្បីធានាឲ្យបាននូវការតភា្ជប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ក្រុមហ៊ុន លីហួរ ផេប្រ៉ូ និងផ្សារខេមបូឌាត្រេដ (CambodiaTrade) ឲ្យទទួលបានជោគជ័យ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ