ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ម៉ោង ០៩:៤៩ នាទី ព្រឹក
👁 17
ក្នុងនាមគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាទាំងអស់ដែលកំពុង ធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា៖ ក្រសួងពាណិជ្ជកម្ម រួមសហការជាមួយគណៈកម្មការ រៀបចំពិព័រណ៍ចិន-អាស៊ាន នឹងបន្តរៀបចំពិព័រណ៍ចិន-អាស៊ានលើកទី១៨ “The 18th China-ASEAN Expo 2021” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ ខែកញ្ញា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន តាមទម្រង់កូនកាត់ (Hybrid) គឺចូលរួមដោយផ្ទាល់ និងការចូលរួមតាមប្រព័ន្ធអនឡាញ។
ក្នុងឱកាសនៃការចូលរួមរៀបចំពិព័រណ៍ខាងលើ ក្រសួងពាណិជ្ជកម្ម មានរៀបចំបេសកកម្មស្វែងរកដៃគូ ពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ (Online Trade Visitors) សម្រាប់ធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវា ទាំងឡាយ ដែលមានបំណងផ្លាស់ប្តូរពាណិជ្ជកម្មលើមុខទំនិញកសិកម្ម ម្ហូបអាហារនិងភេសជ្ជៈ ទំនិញប្រើប្រាស់ ទូទៅ វិស្វកម្មនិងគ្រឿងសំណង់ គ្រឿងម៉ាស៊ីន គ្រឿងអេឡិកត្រូនិក សម្ភារៈវេចខ្ចប់ ឧបករណ៍បច្ចេកវិទ្យា សេវាកម្មហិរញ្ញវត្ថុ ទេសចរណ៍ ឬគម្រោងវិនិយោគជាដើម ។ល។ ជាមួយពាណិជ្ជករចិន អាស៊ាន និងប៉ាគីស្ថាន សូមអញ្ជើញ មកដាក់ពាក្យចូលរួមដោយឥតគិតថ្លៃនៅនាយកដ្ឋានកិច្ចការពិព័រណ៍ ចាប់ពីកាលបរិច្ឆេទផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។ នៅពេលទទួលបានពាក្យចូលរួមហើយ ក្រសួងពាណិជ្ជកម្មនឹងផ្ញើបញ្ជីឈ្មោះជូន គណៈកម្មការពិព័រណ៍ចិន-អាស៊ាន ដើម្បីស្នើសុំលេខកូដ (Access Code) សម្រាប់ចូលរួមក្នុងវេទិកាខាងលើតាមប្រព័ន្ធអនឡាញ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងជាមួយនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញ ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
…
ANNOUNCEMENT
On behalf of the Cambodian Inter-Ministerial Committee for Participation in the International Trade Exhibitions, the Ministry of Commerce has the great honor to inform to all businessmen, entrepreneurs, investors and services provider who are currently doing business in Cambodia that the Ministry of Commerce in collaboration with the China-ASEAN EXPO Secretariat is going to organize “The 18th China-ASEAN Expo 2021” to be held from 10-13 September 2021 at Nanning International Convention and Exhibition Center, Nanning City, Guangxi Zhuang Autonomous Region, People’s Republic of China. The above event will be conducting in hybrid mode, both in physical and virtual exhibition.
In line with the above exhibition, the Ministry of Commerce is organizing online trade visitors to Expo for businessmen, entrepreneurs, investors and services provider who is seeking to make a business deal on agriculture products, food & beverage, consumers goods, engineering machinery, electronics equipment, packaging, construction materials, services include finance, tourism and investment project with China, ASEAN and Pakistan counterparts please register with the Department of Exhibition Affairs with Free of Charge starting from the announcement date to August 10, 2021. Upon receive the confirmation, the Ministry of Commerce will submit to the EXPO’s Secretariat to get an access code and send back to all applicants for the upcoming online trade visitors.
For further information, please feel free to contact the Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce at Lot No. 19-61, Russian Federation Blvd, Phum ToeK Thla, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
Tel : 016 416 825 / 087 755 551
E-mail : chaoji168@gmail.com / ritatong19@gmail.com
T H A N K Y O U !
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣