សេចក្តីជូនដំណឹងស្ដីពី៖ សេចក្ដីប្រកាសរបស់ចក្រភពអង់គ្លេសដល់បណ្តាប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសមានចំណូលមធ្យមកម្រិតទាប អំពីសេចក្តីព្រាងយន្តការអនុគ្រោះពន្ធទូទៅថ្មី

ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ម៉ោង ០៤:០៨ នាទី រសៀល

👁 18

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួង​ពាណិជ្ជកម្ម មានកិត្តិយសសូម​ជម្រាប​ជូនដំណឹង​ដល់ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលជាផលិតករ ឬអ្នកនាំចេញទាំងអស់ឱ្យបានជ្រាបថា ចក្រភពអង់គ្លេសបានប្រកាសជូនដំណឹងដល់បណ្តាប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសមានចំណូលមធ្យមកម្រិតទាប ទាំងវិស័យឯកជន និងសាធារណៈ ជាពិសេសក្រុមហ៊ុននាំទំនិញចូលទីផ្សារចក្រភពអង់គ្លេស អំពីសេចក្តីព្រាងយន្តការអនុគ្រោះពន្ធទូទៅថ្មី។

ក្នុងដំណើរការនៃការរៀបចំសេចក្តីព្រាងយន្តការអនុគ្រោះពន្ធទូទៅថ្មីនេះ ចក្រភពអង់គ្លេសផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធចូលរួមប្រឹក្សាយោបល់សាធារណៈ ប្រមូលធាតុចូល និងសំណូមពរ តាមរយៈការបំពេញ​នូវកម្រងសំណួរ ដើម្បីចូលរួមកែសម្រួលលក្ខខណ្ឌតម្រូវ និងនីតិវិធី ឱ្យ​មានលក្ខណៈងាយស្រួល និងសាមញ្ញ ប្រកបដោយតម្លាភាព និងបរិយាប័ន្ន។ បន្ទាប់ពីទទួលបានធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ចក្រភពអង់គ្លេស​នឹងពិនិត្យសម្រេច ដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅថ្មីមួយ សម្រាប់អនុវត្តនៅឆ្នាំ២០២២ខាងមុខ។

ក្នុងន័យនេះ ក្រសួង​ពាណិជ្ជកម្មសូមជម្រាប​ជូនដំណឹង​ដល់ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលជាផលិតករ ឬអ្នកនាំចេញទាំងអស់ ចូលរួមឆ្លើយនូវកម្រងសំណួរ តាមរយៈគេហទំព័រផ្លូវការ https://www.gov.uk/government/consultations/designing-the-uk-trade-preferences-scheme-for-developing-nations ឱ្យបានត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមន្ត្រីបច្ចេកទេសនៃក្រសួងពាណិជ្ជកម្ម ដូចខាងក្រោម៖

១- លោក ស៊ី បាទិត្យ អនុប្រធាននាយកដ្ឋាន ទូរស័ព្ទ៖ ០១២ ៩៤៨ ៤៨៤

២- លោក ខុង ប៊ុនរ័ត្ន អនុប្រធាននាយកដ្ឋាន ទូរស័ព្ទ៖ ០១២ ៣០៤ ០១១

៣- លោក ជី សុថារិទ្ធ ប្រធានការិយាល័យ ទូរស័ព្ទ៖ ០១៦ ៤៣២ ៤៤៤

៤- លោកស្រី ម៉ក់ ច័ន្ទសុវណ្ណវល័ក្ខ អនុប្រធានការិយាល័យ ទូរស័ព្ទ៖ ០១២ ៦៩២ ០៨៨

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា 
ដែលជាផលិតករ ឬ​អ្នកនាំចេញទាំងអស់ ចូលរួមឆ្លើយនូវកម្រងសំណួរខាងលើនេះ។

   សូ គុ !

សូមទាញយកសេចក្តីជូនដំណឹងនេះ ជាប្រភេទ PDF តាមតំណរខាងក្រោម៖

https://cutt.ly/AQZbDfl

[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ