សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឧបត្ថម្ភមីចំនួន១៣.០០០កេសដល់កងកម្លាំងប្រដាប់អាវុធ សម្រាប់បែងចែកបន្តដល់កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន

ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ម៉ោង ០៣:០១ នាទី រសៀល

👁 6

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភមីចំនួន ១៣.០០០កេស ក្នុងនោះបែងចែកដល់កងទ័ព និងកងរាជអាវុធហត្ថ ចំនួន ៨,០០០ កេស និងកងនគរបាលជាតិ ចំនួន ៥,០០០ កេស សម្រាប់បែងចែកបន្តដល់កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន ។

ពិធីប្រគល់ និងទទួល ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងចូលរួមទទួលពីសំណាក់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរោងចក្រម្សៅមី ម៉ែន សារុន ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានឧបត្ថម្ភបន្ថែម ម៉ាស់ចំនួន ២០ ម៉ឺនម៉ាស់, ផ្លែមៀនចំនួន ១០តោន និងក្រុមហ៊ុនឧកញ៉ា ម៉ែន សារុន ឧបត្ថម្ភថវិកាចំនួន ២ ម៉ឺនដុល្លារអាមេរិកផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែ យកចិត្តទុកដាក់អំពីសុខទុក្ខកងទ័ព ជាពិសេស ក្នុងស្ថានការណ៍បច្ចុប្បន្នដែលកងកម្លាំងប្រដាប់អាវុធទាំងមូល និងអាជ្ញាធរដែនដីបាននិងកំពុងចូលរួមនៅក្នុងការទប់ស្កាត់បង្ការនៃការរីករាលដាលជំងឺកូវីដ១៩ នៅតាមបន្ទាប់ព្រំដែនមិនឲ្យផ្ទុះឡើងនៅក្នុងសហគមន៍ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា នេះគឺជាការគិតគូរខ្ពស់បំផុតចំពោះសុខុមាលភាពសង្គមសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងប្រឹងប្រែងយ៉ាងសស្រាក់សស្រាំប្រកបដោយស្មារតីបុរេសកម្ម ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយបាន​កំណត់​យក​ការ​ចាក់​វ៉ាក់​សាំង​ជា​វិធាន​ការ​គន្លឹះ ដើម្បី​កាត់​បន្ថយ​ករណី​ឆ្លង និង​ឈឺ​ធ្ងន់ ​ជាពិសេស​គឺសំដៅ​ទៅ​សម្រេច​ឲ្យ​បាន​​នូវភាព​ស៊ាំ​សហគមន៍។ លើសពីនេះ ដើម្បីនាំ​កម្ពុជា​ទៅដល់​ស្ថានភាព​ថ្មី​នៃ “ការរស់​នៅ​ជាមួយ​នឹងជំងឺ​កូវីដ-១៩ តាមកន្លង​ប្រក្រតីភាពថ្មី” រាជ​រដ្ឋាភិបាល​បាននិងកំពុងត្រៀម​ដាក់​ចេញ​កញ្ចប់​ថវិកា​អន្តរាគមន៍ ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជិត ១ ០០០ លានដុល្លារ​អាមេរិក សំដៅ​បន្ត​ប្រយុទ្ធ​ការពារ​អាយុជីវិត​ប្រជា​ពលរដ្ឋ និងរក្សា​លំនឹង​សង្គម-សេដ្ឋកិច្ច ព្រមទាំង​បាន​ដាក់​ចេញ​នូវវិធាន​ការ​គន្លឺះ ៤ យ៉ាងគឺ៖ (១)-ការបន្តជំរុញចាក់វ៉ាក់សាំងដើម្បីបង្កើត​បាន​នូវភាព​ស៊ាំ​សង្គម-សេដ្ឋកិច្ច​រឹងមាំ (២)-បន្តជំរុញការ​ប្រើនូវឧបករណ៍តេស្តរហ័ស​ក្នុង​ការរុករក​អ្នក​ផ្ទុកមេរោគ​កូវីដ-១៩ ប្រកប​ដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា (៣)-ពង្រឹងសមត្ថភាពព្យាបាល និង​ការ​ប្រើប្រាស់​ថ្នាំ ព្រមទាំង​មធ្យោបាយ​ព្យាបាល ប្រកបដោយ​ស័ក្តិសិទ្ធ​ភាព និង(៤)-បន្តជំរុញ​​អនុវត្ត​ដោយ​ម៉ឺងម៉ាត់ និង​ប្រកប​ដោយ​ប្រសិទ្ធភាព នូវ​វិធាន​ការ​ចាំបាច់​នានា ទាំងផ្នែក​រដ្ឋបាល ទាំងផ្នែក​សុខាភិបាល ទាំងវិធាន​ការច្បាប់ ក៏ដូចជា​វិធាន​ការ​ផ្សព្វផ្សាយ និងអប់រំ ដើម្បីគ្រប់គ្រងការឆ្លងរីករាលដាល និងទាក់ទាញការចូលរួមឲ្យ​បាន​​ទូលំទូលាយ និង​យ៉ាង​សកម្មពី​សំណាក់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន និង​គ្រប់ៗ​រូប។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ