សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ពាណិជ្ជកម្មអាស៊ាន ឆ្នាំ២០២១ (ASEAN Trade Fair 2021)​ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ម៉ោង ០៤:១៧ នាទី រសៀល

👁 24

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោកឧកញ៉ា លោក លោកស្រីជាពាណិជ្ជករ ផលិតផលករ និងសាធារណជនទូទៅឲ្យបានជ្រាបថា៖ ក្នុងអំឡុងពេលនៃការរៀបចំពិព័រណ៍ផលិតផលកាហ្វេអន្តរជាតិនៅទីក្រុងសេអ៊ូល ជាព្រឹត្តិការណ៍កម្រិតអន្តរជាតិដ៏ធំនៅអាស៊ី មជ្ឈមណ្ឌល​អាស៊ាន-កូរ៉េ​ សហការជាមួយស្ថានទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ានប្រចាំនៅប្រទេសកូរ៉េ នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មអាស៊ាន ឆ្នាំ២០២១ (ASEAN Trade Fair 2021)​ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។​ 

ក្នុងឱកាសនេះ មជ្ឈមណ្ឌល​អាស៊ាន-កូរ៉េ សូមអញ្ជើញក្រុមហ៊ុនកម្ពុជា ដែលកំពុងធ្វើធុរកិច្ចលើផលិតផល​ម្ហូបអាហារ និងភេសជ្ជៈរួមទាំងផលិតផលកាហ្វេ តែ និងបង្អែម ចំនួន  ៦ក្រុមហ៊ុន/សហគ្រាស ដើម្បីចូលរួម​ក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើពីចម្ងាយ តាមរយៈការផ្ញើផលិតផលទៅចូលរួមដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ​។ ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួល ជាមួយ​មជ្ឈមណ្ឌល​អាស៊ាន-កូរ៉េ សូមអញ្ជើញលោកឧកញ៉ា លោក លោកស្រីដែលជាពាណិជ្ជករ ផលិតករ និងសាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួម​ក្នុងព្រឹត្តិការណ៍ពិព័រណ៍​ខាងលើ ​សូមបំពេញបែបបទចុះឈ្មោះចូលរួមដោយអត់គិតថ្លៃចាប់ពីកាលបរិច្ឆេទផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី៣  ខែកញ្ញា ឆ្នាំ២០២១ ជាកំណត់។ 

​សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម​ តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

  • - ទូរស័ព្ទលេខ៖ ០៨៩ ៩១១ ១០១ ឬ ០៨៧​ ៧៥៥ ៥៥១
  • - អ៊ីម៉ែល៖ sanphirun1977@gmail.com / ritatong19@gmail.com
  • សូមទាញយកសេចក្តីជូនដំណឹងនេះ ជាប្រភេទ PDF តាមតំណរខាងក្រោម៖
  • https://cutt.ly/iWrItZf

សូ ម អ រ គុ ណ !

 

ANNOUNCEMENT

The Ministry of Commerce of the Kingdom of Cambodia has the honor to inform ​Oknha, Ladies and Gentlemen as the Businessmen, Producers as well as the public that in conjunction with Seoul International Café Show, the largest international fair on foods & beverages industry in Asia, the ASEAN-Korea Centre in collaboration with the Embassies of ASEAN Member State based in Seoul, will organize the ASEAN TRADE FAIR 2021 schedule from 10-13 November 2021 in Seoul, Korea. 

In this connection, the ASEAN-Korea Centre is please to invite Cambodian companies which their major business related to Foods & Beverages including coffee/tea and dessert products up to 6 companies/enterprises to exhibit their product at the fairs. Only products will be forwarded and exhibited during the fair and the one-on-one business meetings will be conducted via online platform. The Ministry of Commerce in capacity as a facilitator to ASEAN-Korea Center would like to invite Oknha, Ladies and Gentlemen as the businessmen, producers as well as the public who is interest and intent to participates with the event please register with Department of Exhibition Affairs free of charge no later then 03 September 2021.    

For further information about the fairs please contact Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce at Lot No. 19-61, Russian Federation Blvd, Phum Poek Thal, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.

Tel : +855 89 911 101 / +855 87 755 551

E-mail : sanphirun1977@gmail.com / ritatong19@gmail.com

Please this link for PDF file: https://cutt.ly/iWrItZf

T H A N K  Y O U !

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ