ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ម៉ោង ០៦:៤៨ នាទី ល្ងាច
👁 17
(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ កន្លងទៅ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងគម្រោង ដែលរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ តាមប្រព័ន្ធវីដេអូZoom ចាប់ពីថ្ងៃទី ២៦-២៧ ខែសីហា ឆ្នាំ២០២១ ដែលមានការចូលរួមជាវាគ្មិនពីសំណាក់ ឯកឧត្តមបណ្ឌិត ចែម ផល្លា អនុប្រធានវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ និង ជាអនុប្រធានគណៈប្រឹក្សាយោបល់នៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្តបច្ចេកវិទ្យានិងនវានុវត្តន៍ ព្រមទាំងសិក្ខាកាមដែលជាមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង២៥និងបុគ្គលិកក្រុមហ៊ុនឯកជនសរុបចំនួន៧៥នាក់។
ថ្លែងក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាល លោកជំទាវរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ផ្តើមចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននិងកំពុងខិតខំទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងស្វែងរកជំនួយពីបណ្តាប្រទេសផ្សេងៗ តាមរយៈគម្រោងជំនួយបច្ចេកទេស និងជំនួយហិរញ្ញប្បទាន ដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ច និងបានធ្វើឲ្យ ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចជាមធ្យមជាង៧% រយៈពេលជាងពីរទសវត្សរ៍ដែលកត្តានេះ បានធ្វើឲ្យប្រទេសកម្ពុជាផ្លាស់មុខមាត់ថ្មីពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៦ ហើយធនាគារពិភពលោកចាត់ថ្នាក់កម្ពុជាជាប្រទេសមានកំណើនសេដ្ឋកិច្ចល្អបំផុតទី៦ក្នុងពិភពលោក។
នាពេលកន្លងមកនេះក្រសួងពាណិជ្ជកម្មបានអនុវត្តនៅគម្រោងជាច្រើនរួចមកហើយរួមមាន៖ គម្រោងធ្វើឲ្យប្រសើរឡើងនូវរោងចក្រកាត់ដេរនៅកម្ពុជា(BFC) ការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្ម CTIS គោលនយោបាយដំឡូងមី គោលនយោបាយស្វាយចន្ទី យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce Strategy) ការកសាងសមត្ថភាពមន្ត្រី និងគម្រោងជំរុញការនាំចេញអង្ករជាដើម។ បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្មក៏កំពុងអនុវត្តនៅគម្រោងមួយដែលមានឈ្មោះថា គម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច ហៅថា AIMS(Accerating Inclusinve Market from Smallholders ដើម្បីរុញចំណូលសេដ្ឋកិច្ចគ្រួសារកសិករចំនួន៧៥០០០គ្រួសារឲ្យមានការកើនឡើង៣០% តាមរយៈការតភ្ជាប់រវាងផលិតកម្ម និងទីផ្សារ ដោយគម្រោងទាំងនេះយើងប្រើប្រាស់ទាំងថវិកាជាតិមួយផ្នែក និងទទួលបានជំនួយអភិវឌ្ឍពីស្ថាប័នអន្តរជាតិផងដែរ។
ក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការក្នុងតំបន់មេគង្គ កម្ពុជាមានកិច្ចសហប្រត្តិការអន្តរជាតិដូចជា៖ មេគង្គ-ចិន មេគង្គ-អាមេរិក មេគង្គ-ឥណ្ឌា មេគង្គ-ជប៉ុន មេគង្គ-កូរ៉េ និង គម្រោង The Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy ជាដើម។ ទន្ទឹមនឹងនេះក្នុងក្របខ័ណ្ឌតំបន់អាស៊ាន កម្ពុជាក៏ស្ថិតនៅក្នុងចង្កោមប្រទេសCLMV ដែលតែងតែទទួលបានការយកចិត្តទុកពីសមាជិក និងទទួលបានគម្រោងអភិវឌ្ឍ ពីស្ថាប័នអភិវឌ្ឍន៍ដើម្បីជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងកាត់បន្ថយគម្លាតអភិវឌ្ឍរវាងសមាជិកទាំង១០ប្រទេស។ ក្នុងក្របខ័ណ្ឌសលកលោក ដូចជាក្រោមក្របខ័ណ្ឌWTO នៅឆ្នាំ២០០៥ សន្និសីទថា្នក់រដ្ឋមន្ត្រីលើកទី០៦ នៅទីក្រុងហ៊ុងកុង បានផ្តួចផ្តើមឲ្យមាននៅកម្មវីធីជំនួយពាណិជ្ជកម្មដើម្បីជួយជំរុញប្រទេសដែលមានការអភិវឌ្ឍតិចតួចអាចចូលរួមទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីបានយ៉ាងមានប្រសិទ្ធភាព។ បើគិតត្រឹមឆ្នាំ២០១៧ ប្រទេសកម្ពុជាទទួលបានជំនួយពីកម្មវីធីជំនួយពាណិជ្ជកម្ម (Aid for Trade) ក្នុងទំហំទឹកប្រាក់ ៣៣៩លានដុល្លារ ដើម្បីអភិវឌ្ឍលើវិស័យពាណិជ្ជកម្ម។ កិច្ចសហប្រត្តិការទាំងនេះបានបង្ហាញឲ្យយើងឃើញពីកាលានុវត្តភាពសម្រាប់យើង ក្នុងការស្រូបយកធនធានមកអភិវឌ្ឍន៍ប្រទេសកម្ពុជាបន្ថែមទៀត។ ប៉ុន្តែការទាញយកផលប្រយោជន៍ពីគម្រោងជំនួយទាំងនោះបានច្រើនកម្រិតណា គឺអាស្រ័យទៅលើភាពប៉ិនប្រសព្វនៃការរៀបចំគម្រោង និងប្រសិទ្ធភាពនៃការអនវុត្តគម្រោង ដើម្បីឲ្យមានភាពប្រទាក់ក្រឡាជាមួយវត្ថុបំណងនៃគោលដៅជំនួយអភិវឌ្ឍ ខណៈដែលប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសផ្សេងទៀតដែលត្រូវការជំនួយអភិវឌ្ឍដូចគ្នា។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣