សេចក្ដីជូនដំណឹងស្ដីពី៖ការផ្តល់សច្ចាប័នលើពិធីសារទី១ ស្តីពីការធ្វើវិសោធនកម្មលើកិច្ចព្រម ព្រៀង ពាណិជ្ជកម្មទំនិញ អាស៊ាន ដើម្បីអនុវត្តនូវស្វ័យបញ្ជាក់ដើមកំណើតទំនិញទូទាំងអាស៊ាន (ASEAN-Wide Self-Certification-AWSC) ក្នុងគោលដៅសម្រួលដល់ការធ្វើពាណិជ្ជកម្មក្នុងតំបន់
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង ០៦:០៣ នាទី ល្ងាច
👁 0
ការចូលរួមអនុវត្តគម្រោងប្រើប្រាស់វិក្កយបត្រសម្រាប់ធ្វើប្រតិវេទន៍ស្វ័យបញ្ជាក់ដើមកំណើតទំនិញ ទូទាំងអាស៊ាន (ASEAN-Wide Self-Certification-AWSC)។
ព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័នលើពិធីសារទី១ ស្តីពីការធ្វើវិសោធនកម្មលើកិច្ចព្រម ព្រៀង ពាណិជ្ជកម្មទំនិញ អាស៊ាន ដើម្បីអនុវត្តនូវស្វ័យបញ្ជាក់ដើមកំណើតទំនិញទូទាំងអាស៊ាន (ASEAN-Wide Self-Certification-AWSC) ក្នុងគោលដៅសម្រួលដល់ការធ្វើពាណិជ្ជកម្មក្នុងតំបន់។
ប្រទេសជាសមាជិកអាស៊ានទាំងអស់បានឯកភាពចាប់ផ្តើមអនុវត្តជាផ្លូវការនូវស្វ័យបញ្ជាក់ដើមកំណើត ទំនិញទូទាំងអាស៊ាន (ASEAN-Wide Self-Certification-AWSC) និងអនុវត្តនីតិវិធីប្រតិបត្តិ នៃការបញ្ជាក់ដើម កំណើតដែលត្រូវបានគាំទ្រដល់ការអនុវត្តនូវស្វ័យបញ្ជាក់ដើមកំណើតទូទាំងអាស៊ាននេះ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។ ដូច្នេះ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជា ដែលជាសមាជិកចូលរួមអនុវត្តគម្រោងសាកល្បងទី១ (1st Self-Certification Pilot Project-SCPP1) មិនអាចចេញ ឬទទួលនូវវិក្កយបត្រសម្រាប់ធ្វើប្រតិវេទន៍ស្វ័យបញ្ជាក់ ដើមកំណើតទំនិញ (Invoice Declaration) នៃ SCPP1 បានទៀតឡើយ។
អាស្រ័យហេតុនេះ សូម លោក-លោកស្រី ប្រធាន មកបំពេញ បែបបទស្នើសុំអនុវត្តនូវស្វ័យបញ្ជាក់ ដើមកំណើតទំនិញទូទាំងអាស៊ាន (ASEAN-Wide Self-Certification-AWSC) នៅនាយកដ្ឋាននាំចេញ នាំចូល នៃក្រសួងពាណិជ្ជកម្ម ឲ្យបានទាន់ពេលវេលា។