ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា អាណត្តិទី១

ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ម៉ោង ០៥:៥២ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)
(កណ្តាល)៖ ដើម្បីលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់ បម្រើឱ្យការទាក់ទាញពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយរដ្ឋបាលខេត្តកណ្តាល រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងប្រធានសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជាអាណត្តិទី១ សម្រាប់ដឹកនាំ និងគ្រប់គ្រងមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ដែលនឹងបង្កើតនាពេលខាងមុខ ដែលបានប្រព្រឹត្តទៅនៅព្រឹក ថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមាន ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងនៃគណ:អភិបាលខេត្តកណ្តាល ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកជំរុញពាណិជ្ជកម្ម លោកអគ្គនាយករង ឯកឧត្តម-លោកប្រធាននាយកដ្ឋានពាក់ព័ន្ធ មន្ត្រីជំនាញរបស់នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល និងសហគមន៍ចម្លាក់ប្រាក់-ស្ពាន់ឃុំកោះចិន និងឃុំកំពង់ហ្លួង ផងដែរ។ នៅក្នុងពិធីបោះឆ្នោតនោះ មានបេក្ខភាពឈរឈ្មោះចំនួន ១២រូប (ស្ត្រី ០៦រូប)។

ការបោះឆ្នោតទទួលបានលទ្ធផលដូចខាងក្រោម៖
១- លោក លី ណុប ក្លាយជាប្រធានសហព័ន្ធ ដោយសំឡេងគាំទ្រ ៧៦/៩៩ ស្មើនឹង ៧៦%
២- លោកស្រី ជីវ ឡេងហួង ជាអនុប្រធានទី១
៣- លោកស្រី ដេន ម៉ាស់ ជាអនុប្រធានទី២។

លោក លី ណុប បានឡើងប្តេជ្ញាចិត្ត នៅចំពោះមុខគណ:អធិបតី អង្គពិធី និងសមាជិកសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជាទាំងអស់ ដោយសន្យាថានឹងជំរុញវិស័យនេះឱ្យកាន់តែមានការអភិវឌ្ឍទៅមុខបន្ថែមទៀតជាពិសេសការស្វែងរកទីផ្សារ។

មានមតិក្នុងពិធីបិទការបោះឆ្នោត ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់ក្បាលម៉ាស៊ីនរបស់សហព័ន្ធដែលទើបជាប់ឆ្នោតថ្មីត្រូវ៖ 
-រៀបចំបង្កើតជាលក្ខន្តិកៈ
-កសាងផែនការ និងទិសដៅការងារ
-ស្វែងរកដៃគូ (អ្នកទិញ)
-ធ្វើការអភិវឌ្ឍមជ្ឈមណ្ឌល
-មានរបបប្រជុំឱ្យបានទៀងទាត់
-សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា
-ស្វែងរកប្រភពថវិកាសម្រាប់ដំណើរការសហព័ន្ធ និងមជ្ឈមណ្ឌល
-ត្រូវមានសាមគ្គីភាពផ្ទៃក្នុង។

ក្នុងនោះដែរ ឯកឧត្តម បានជំរុញឱ្យនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្មជួយសម្របសម្រួល ក្នុងការសរសេរលក្ខន្តិកៈ ការចុះបញ្ជីម៉ាក និងសម្របសម្រួលក្នុងការបង្កើតមជ្ឈមណ្ឌលផងដែរ៕


[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ