កិច្ចប្រជុំពិនិត្យសេចក្តីព្រាងបឋមគោលនយោបាយជាតិស្តីពីស្វាយចន្ទី

ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ម៉ោង ០៥:០០ នាទី យប់

👁 7

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ទីស្តីការក្រសួងពាណិជ្ជកម្ម៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា បានដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងបឋមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយកជំរុញពាណិជ្ជកម្ម ឯកឧត្តមទីប្រឹក្សាក្រសួងពាណិជ្ជកម្ម លោកអគ្គនាយករង លោកប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម និងលោក-លោកស្រីជាមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

 

កិច្ចប្រជុំមានគោលបំណងផ្តោតសំខាន់លើការពិនិត្យ និងពិភាក្សា លើការកែសម្រួលចំណងជើង មាតិកា និងខ្លឹមសារគោលនយោបាយ ដែលផ្តល់ដោយអ្នកជំនាញការ ឱ្យអនុលោមភាពតាមទម្រង់លិខិតបទដ្ឋានគតិយុត្តិ កំណត់ដោយទីស្តីការគណៈរដ្ឋមន្ត្រី៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ