ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ម៉ោង ០៩:០០ នាទី ព្រឹក
👁 24
(រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការ និងក្រុមការងារសម្រាប់ត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមពី
ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ ព្រមទាំងមានការចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។
ក្រុមការងាររបស់គណៈកម្មការ និងក្រុមការងារនីមួយៗបានរាយការណ៍ និងពិភាក្សាយ៉ាងផុលផុសជូនអង្គប្រជុំ ដូចជា៖
១.ក្រុមការងារឯកសារ និងផ្សព្វផ្សាយ ២.ក្រុមការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្តិសុខ និង៣.ក្រុមការងារផ្គត់ផ្គង់ និងហិរញ្ញវត្ថុ បានលើកឡើងពីវឌ្ឍនភាពការងារតាមក្រុមការងារនីមួយៗដែលបានរៀបចំកន្លងមក ដូចជា ការកែសម្រួលទស្សនៈទាន ខ្លឹមសារ កម្មវិធីរៀបចំ (តាម Video Conference និងការប្រជុំផ្ទាល់) ការរៀបចំទីតាំងសម្រាប់វេទិកា ពិធីការ បដិសណ្ឋារកិច្ច ការរៀបចំខ្ទង់ចំណាយសម្រាប់វេទិកា ដោយពន្លឿនការងារឱ្យបានទាន់ពេលវេលា និងការបែងចែកការងារឱ្យមានប្រសិទ្ធភាពតាមក្រុមនីមួយៗ ដើម្បីត្រៀមលក្ខណៈរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” ដែលនឹងប្រព្រឹត្តទៅដោយរលូន និងផ្លែផ្កា។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ រដ្ឋលេខាធិការ បានធ្វើការណែនាំ និងពិភាក្សាទៅលើចំនួនអ្នកចូលរួម វាគ្មិន ការតាំងបង្ហាញផលិតផលខ្មែរ ព្រមទាំងការងារផ្សេងៗដែលពាក់ព័ន្ធនឹងការរៀបចំវេទិកានេះ។ បន្ថែមពីនេះ លោកជំទាវ បានស្នើក្រុមការងារនីមួយៗ ធ្វើការប្រជុំតាមក្រុមរៀងៗខ្លួន ដើម្បីរាយការណ៍អំពីវឌ្ឍនភាពតាមរយៈការធ្វើបទបង្ហាញជូន ឯកឧត្ដមរដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំបន្ទាប់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣