ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​ពាណិជ្ជកម្ម ផ្ញើសារអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល

ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ០៨:២៦ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និង​មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមគោរពជូនពរ និងអបរអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត​ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ​កម្ពុជា ក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្ដុង្គឧត្ដមដែល​សម្ដេចទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល (UPF)» នៅព្រឹកថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោយពីបញ្ចប់នូវពិធីបើក “កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី២” ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅវិមានសន្តិភាព។

ការផ្តល់ពានរង្វាន់នេះ ពិតជាបង្ហាញពីការផ្ដល់តម្លៃ និងមហាកិត្តិយសដ៏ឧត្ដុង្គឧត្ដម ចំពោះវីរភាព និងស្នាដៃដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាំឲ្យប្រទេសកម្ពុជា សម្រេចបាននូវសុខសន្តិភាព សុខុមាលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលត្រូវបានទទួលស្គាល់ដោយអង្គការសហព័ន្ធសន្តិភាពសកល (UPF)។

នាឱកាសដ៏វិសេសវិសាលនេះ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​ពាណិជ្ជកម្ម សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំសព្វសាធុការពរបវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗ ជាទីស្រឡាញ់ទាំងអស់ ជួបតែសេចក្ដីសុខ សុភមង្គល ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ