សេចក្តីជូនដំណឹង៖ ស្ដីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្មលើកទី២១ ” INDIASOFT 2021 International IT Exhibition & Conference ” នៅទីក្រុងញូវដេល្លី ប្រទេសឥណ្ឌា

ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ០៩:៥៩ នាទី ព្រឹក

👁 37

Thumbnail (ក្រសួងពាណិជ្ជកម្ម)

សេចក្តីជូនដំណឹង៖

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឧកញ៉ា លោក លោកស្រីដែលជាម្ចាស់សហគ្រាស ផលិតករ សេវាករ ពាណិជ្ជករ និងសាធារណជនទូទៅឲ្យបានជ្រាបថា៖ ក្រុមប្រឹក្សាជំរុញការនាំចេញ បច្ចេកវិទ្យាអេឡិចត្រូនិក និងផ្នែកសូហ្វវែរកុំព្យូទ័រឥណ្ឌា (ESC) នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មលើកទី២១ ” INDIASOFT 2021 International IT Exhibition & Conference ” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៤ ដល់ ២៥ ខែមីនា ឆ្នាំ ២០២១ នៅទីក្រុងញូវដេល្លី ប្រទេសឥណ្ឌា។  

ពិព័រណ៍ពាណិជ្ជកម្មនេះបង្កើតឡើងក្នុងគោលបំណងផ្តោតលើបច្ចេកវិទ្យាថ្មីៗ ពីសំណាក់ក្រុមហ៊ុនឥណ្ឌាជាង ២០០ក្រុមហ៊ុន ដែលនឹងដាក់តាំងបង្ហាញផ្នែកសូហ្វវែរកុំព្យូទ័រថ្នាក់ពិភពលោក ដំណោះស្រាយ និងសេវាកម្ម ក្នុងផ្នែកព័ត៌មានវិទ្យា រួមមានការអភិវឌ្ឍផ្នែកសូហ្វវែរ និងបច្ចេកវិទ្យា Artificial Intelligence (AI)។ល។ សម្រាប់ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍ សូមចូលមើលគេហទំព័រ www.indiasoft.org ។

រដ្ឋាភិបាលឥណ្ឌាតាមរយៈ ESC នឹងទូទាត់សងវិញថ្លៃសំបុត្រយន្តហោះ (economy class) សម្រាប់អ្នកបញ្ជាទិញ ដែលបានចូលរួមមានចំនួនរហូតដល់ USD 900 និងថ្លៃចុះឈ្មោះចូលរួមចំនួន USD 200 (បូកបន្ថែមពន្ធ GST 18%)។  

ដំណឹងនេះចាត់ទុកដូចជាការអញ្ជើញ ឧកញ៉ា លោក លោកស្រីដែលជាម្ចាស់សហគ្រាស ផលិតករ ពាណិជ្ជករ     សេវាករ និងម្ចាស់ក្រុមហ៊ុនវិនិយោគដែលមានបំណងចូលរួមផ្សព្វផ្សាយពីផលិតផល ឬ សេវាកម្មរបស់ខ្លួន ឬមានគម្រោងស្វែងរកដៃគូពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ សូមបំពេញបែបបទចុះឈ្មោះចូលរួមតាមរយៈគេហទំព័រhttps://www.indiasoft.org/app/del signup.php ។

សូ ម អ រ គុ ណ !

 

------

 

ANNOUNCEMENT

The Ministry of Commerce of the Kingdom of Cambodia has the honor to inform all producers, traders, service providers and entrepreneurs that Electronics and Computer Software Export Promotion Council (ESC), India is organizing the 21st edition of ESC’s flagship event “INDIASOFT 2021 International IT Exhibition & Conference” to be held from 24-25 March, 2021 at New Delhi.

INDIASOFT 2021 focusing on new and innovative technologies and solutions from over 200 Indian companies will be showing world class software, solutions and services in various IT verticals including Customized Software Development, Artificial Intelligence (AI) etc. Further information will be updated regularly on the event website: www.indiasoft.org.  

Government of India, though, ESC, would provide air fare reimbursement (economy excursion class through the shortest / cheapest route) to the selected buyers up to an amount of USD 900 and is also subject to Registration/ Delegate fee of USD 200 (plus 18% GST).

In this regard, the Ministry of Commerce would like to invite all interested entrepreneurs, producers, traders, service providers and investment companies who wish to participate in the event please kindly register through this link: https://www.indiasoft.org/app/del signup.php.

THANK YOU!

 

[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ