ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ១០:០០ នាទី ព្រឹក
👁 29
(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួល ជេលលាងដៃ សំលាប់មេរោគចំនួន ៩៩កេស ស្មើនឹង១ ១៨៨ដប ពីលោក សុខ វិបុល សមាជិកមេធាវី នៃក្រុមហ៊ុមមេធាវី វ័នហ្គោល និងជាមេធាវីតំណាង ក្រុមហ៊ុន អនភ័ញ ឯ.ក ដើម្បីទុកប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពមនុស្សធម៌ដ៏គួរឱ្យគោរពរបស់ក្រុមហ៊ុនខាងលើ និងបានជូនពរចំពោះ លោក សុខ វិបុល លោកស្រីអគ្គនាយិកាក្រុមហ៊ុន និងបុគ្គលិកទាំងអស់ សូមទទួលបានសុខភាពល្អបរិបូរ កំលាំងពលំមាំមួន ប្រាជ្ញាវាងវៃ និងសម្រេចជោគជ័យគ្រប់កិច្ច ជាពិសេស សូមឱ្យចាកផុតពីជំងឺកូវីដ-១៩។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣