ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ម៉ោង ១០:០០ នាទី ព្រឹក
👁 9
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពីអនុសញ្ញាសិង្ហបុរីស្តីពីសន្ធានកម្ម តាមប្រព័ន្ធវីដេអូ ដែលមានការចូលរួមពីមន្ត្រីជំនាញរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការលើកឡើងពីសាវតានៃអនុសញ្ញានេះ ដែលបានចូលជាធរមាន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ដែលមកទល់ពេលនេះមានប្រទេសនិងដែនដីជាង៥០ បានក្លាយជាហត្ថលេខី ដែលក្នុងនោះមានតែ៦ ប្រទេស/ដែនដី (ហ្វីជី កាតា សិង្ហបុរី បេឡារុស អារ៉ាប៊ីសាអូឌីត និងអេក្វាឌ័) ប៉ុណ្នោះ បានផ្តល់សច្ចាប័នចូលអនុសញ្ញានេះ។
ដើម្បីជាធាតុចូលប្រកបដោយបរិយាប័ន អង្គប្រជុំបានលើកឡើងពីច្បាប់សារធាតុនៃអនុសញ្ញានេះ ដោយបានពិនិត្យពីអនុលោមភាពនៃបញ្ញតិ្តក្នុងអនុសញ្ញានេះ ជាមួយនឹងច្បាប់ជាតិជាធរមានរបស់កម្ពុជា រួមមានច្បាប់ស្តីពីវិនិយោគ និងក្រមរដ្ឋវេណីជាដើម ព្រមទាំងច្បាប់អន្តរជាតិសំខាន់ៗផ្សេងទៀត។ អង្គប្រជុំក៏បានវិភាគពីទិដ្ឋភាពច្បាប់ សេដ្ឋកិច្ច នយោបាយ និងសង្គម (ធនធានមនុស្ស និងស្ថានភាពកម្ពុជាបច្ចុប្បន្ននិងអនាគត) ក្នុងករណីដែលកម្ពុជាចូល ឬមិនចូលក្នុងអនុសញ្ញានេះ ដើម្បីធានាថា ការសម្រេចចិត្តរបស់កម្ពុជា គឺត្រឹមត្រូវ និងប្រកបដោយសុភវិនិច្ឆ័យខ្ពស់បំផុត ពិសេសដើម្បីលើកកំពស់ការធ្វើវិនិយោគ និងធុរកិច្ចនៅកម្ពុជា។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់បន្តនីតិវិធីពិនិត្យ និងស្រាវជ្រាវជាមួយមន្ត្រីជំនាញក្នុងក្រសួង-ស្ថាប័នរៀងខ្លួន ទាក់ទងនឹងអនុសញ្ញាសិង្ហបុរីស្តីពីសន្ធានកម្មនេះ ដើម្បីជាធាតុចូលឲ្យកាន់តែភាពស៊ីជម្រៅ សម្រាប់ជាមូលដ្ឋានក្នុងការប្រជុំខាងមុខ និងការឈានចូលដល់សម្រេចចិត្តណាមួយនាពេលអនាគត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣