ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ម៉ោង ១០:៣៦ នាទី យប់
👁 14
ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកក្រុមហ៊ុន Newrest ដែលជាក្រុមហ៊ុនផ្នែកសេវាអាហារដ្ឋានធំមួយរបស់បារាំង។
ក្នុងសុន្ទរកថារបស់ខ្លួន ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាមានសុខសន្តិភាពពេញលេញទូទាំងប្រទេស ដែលជាកត្តាសំខាន់មួយ ទាក់ទាញវិនិយោគិនពីបរទេសឲ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនឡើងៗ មានដូចជាក្រុមហ៊ុន Newrest នៅពេលនេះជាភស្តុតាងស្រាប់។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមថា វត្តមានក្រុមហ៊ុនដ៏ធំបម្រើផ្នែកអាហាររបស់បារាំងនេះ នឹងរួមចំណែកបង្កើតការងារក្នុងស្រុក ក៏ដូចការ គាំទ្រដ៏កំណើនវិស័យទេសចរណ៍នាពេលខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់វិនិយោគិនបារាំង ដែលបានជ្រើសរើសយកកម្ពុជាជាទីផ្សារសេវាកម្មរបស់ខ្លួន ស្របតាមគោលនយោបាយលើកទឹកចិត្តវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ក្រុមហ៊ុន Newrest ជាក្រុមហ៊ុនសេវាកម្មម្ហូបអាហារលំដាប់ពិភពលោកដ៏ធំមួយរបស់ប្រទេសបារាំង ដែលប្រតិបត្តិការនៅក្នុង ៥៨ ប្រទេសលើពិភពលោក មានបុគ្គលិកបម្រើការងារចំនួន ៣៤.៩០០ នាក់ ដែលអាចរកចំណូលរួមបានចំនួន ១.៥២៦,៧០ លានអឺរ៉ូ ក្នុងឆ្នាំ២០១៨-២០១៩។ ក្រុមហ៊ុន Newrest បម្រើសេវាផ្គត់ផ្គង់ម្ហូបអាហារយ៉ាងសំបូរបែប រួមមាន សេវាម្ហូបអាហារលើយន្តហោះ សេវាម្ហូបអាហារតាមកម្មវិធី និងតំបន់ដាច់ស្រយាល សេវាម្ហូបអាហារលើរថភ្លើង និងសេវាម្ហូបអាហារនៅតាមភោជនីយដ្ឋាន។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣