ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ០៩:៤៣ នាទី ព្រឹក
👁 8
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោកឧកញ៉ា លោក លោកស្រី ជាពាណិជ្ជករ ផលិតផលករ និងសាធារណជនទូទៅដែលកំពុងធ្វើធុរកិច្ចក្នុងឧស្សាហកម្មម្ហូបអាហារ ឲ្យបានជ្រាបថា៖ ប្រទេសហុងគ្រី នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម ដ៏សំខាន់នៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត លើវិស័យឧស្សាហកម្មម្ហូបអាហារ (SIRHA Budapest Business Events of Food Industry ) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទ HUNGEXPO ទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី។
SIRHA Budapest គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មនៃឧស្សាហកម្មម្ហូបអាហារដ៏សំខាន់នៅក្នុងតំបន់អឺរ៉ុប និងធ្លាប់រៀបចំឡើងទទួលបានជោគជ័យចាប់តាំងពីឆ្នាំ២០១៤ កន្លងមក ដោយមានអ្នកចូលរួមដែលមានវិជ្ជាជីវៈផ្នែកម្ហូបអាហារចំនួន ២៤ ០០០ ក្រុមហ៊ុនមកពី ៤៤ប្រទេស។ សម្រាប់ឆ្នាំ២០២២ខាងមុខ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងតាមទម្រង់កូនកាត់(Hybrid) ដោយមានការចូលរួមដោយផ្ទាល់ និងការចូលរួមតាំងបង្ហាញផលិតផលអនឡាញ និងមានការរៀបចំព្រឹត្តិការណ៍អមដូចជា ជំនួបពាណិជ្ជកម្មតាមរយៈការចូលរួមដោយផ្ទាល់ និងចូលរួមតាមរយៈអនឡាញផងដែរ។
ដំណឹងនេះចាត់ទុកជាការអញ្ជើញលោកឧកញ៉ា លោក លោកស្រីដែលកំពុងធ្វើធុរកិច្ចក្នុងឧស្សាហកម្មម្ហូបអាហារដែលមានចំណាប់អារម្មណ៍ចង់ចូលរួមដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និង/ឬមានបំណងសិក្សាស្វែងយល់ពីទីផ្សារម្ហូបអាហារនៅអឺរ៉ុបកណ្តាល អាចស្វែងរកព័ត៌មានបន្ថែមដោយចូលក្នុងគេហទំព័រ http://sirha-budapest.com/en/ ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
* - ទូរស័ព្ទលេខ ៖ ០៩២ ៧៥៤ ២២២ ឬ ០៨៧ ៧៥៥ ៥៥១
* - អ៊ីម៉ែល ៖ phonraya@yahoo.com / ritatong19@gmail.com
សូ ម អ រ គុ ណ !
…
ANNOUNCEMENT
…
The Ministry of Commerce of the Kingdom of Cambodia has the honor to informOknha, Ladies and Gentlemen and the public whose business involved in Food Industries that Hungary, is going to organize SIRHA Budapest, one of the most important business events of food industries in Central and Eastern Europe, to be held on 22-24 March 2022 at HUNGEXPO Budapest Congress and Exhibition Center, Budapest, Hungary.
SIRHA Budapest is the most important business event of food industries in Central and Eastern Europe organized successfully since 2014 till now with an interested 24,000 professional trade visitors from 44 countries. For the upcoming SIRHA Budapest 2022 will be held in the form of hybrid online and offline exhibition in conjunction with online and offline business meeting.
In this regard, the Ministry of Commerce would like to invite interested entrepreneurs of which their business activities related to catering, confectionery, bakery or food industries or/and wished to seek for food market trend of Central Europe, please retrieve the information from website of event at http://sirha-budapest.com/en.
For further information, please contact Department of Exhibition Affairs of General Directorate of Trade Promotion, Ministry of Commerce at Lot No.19-61, Russian Blvd, Phum Toek Thla, Sangkat Sen Sok, Phnom Penh, Cambodia.
Tel : (855) 92 754 222 / (855) 87 755 551
E-mail : phonraya@yahoo.com / ritatong19@gmail.com
T H A N K Y O U !
…
សូមទាញយកសេចក្តីជូនដំណឹងនេះ ជាប្រភេទ PDF តាមតំណរខាងក្រោម៖
https://cutt.ly/pWbAyYJ
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣