ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ០៤:៤៥ នាទី រសៀល
👁 11
(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាអនឡាញ ស្តីពី ការទាញយកអត្ថប្រយោជន៍ពីជំនួយសម្រាប់ពាណិជ្ជកម្មចំពោះបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ គោលបំណងរបស់សិក្ខាសាលានេះគឺចែករំលែកបទពិសោធន៍ និងសមិទ្ធផលសំខាន់ៗ ដែលបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចសម្រេចបាន និងការប្រើប្រាស់នូវធនធានជាជំនួយសម្រាប់ពាណិជ្ជកម្ម ដើម្បីកសាងសមត្ថភាពពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រោមការគាំទ្រហិរញ្ញប្បទានពីជំនួយសម្រាប់ពាណិជ្ជកម្ម និងកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF)។ ប្រទេសដែលបានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលានេះមាន កម្ពុជា ឡាវ បូតាន និងអគ្គរាជទូតនៃប្រតិភូអចិន្ត្រៃយ៍នៃវេទិកាកោះប៉ាស៊ីហ្វិក។
ក្នុងសិក្ខាសាលាអនឡាញនេះ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម សូមថ្លែងអំណរគុណចំពោះកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) ដែលតែងតែផ្តល់ការគាំទ្រហិរញ្ញប្បទានដល់បណ្តាប្រទេសប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំង ប្រទេសកម្ពុជាផងដែរ។ លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកពីបទពិសោធន៍ និងសមិទ្ធផលសំខាន់ៗ ដែលក្រសួងពាណិជ្ជកម្មសម្រេចបាន រួមមាន ការលើកកម្ពស់ការនាំចេញអង្ករកម្ពុជា និងដំឡូងមី ដោយប្រើប្រាស់ជំនួយសម្រាប់ពាណិជ្ជកម្មក្នុងការគាំទ្រដល់ការពង្រីកការនាំចេញ និងការធ្វើពិពិធកម្មនៅកម្ពុជា។ លោកជំទាវរដ្ឋលេខាធិការ ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការបន្តសហប្រតិបត្តិការជាមួយ EIF ដើម្បីទាញយកអត្ថប្រយោជន៍ពីជំនួយសម្រាប់ពាណិជ្ជកម្មជាអតិបរមាសម្រាប់កម្ពុជា។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣