កិច្ចប្រជុំក្រុមការងារចម្រុះរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា លើកទី១

ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ១១:១២ នាទី ថ្ងៃត្រង់

👁 9

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ទីស្តីការក្រសួងពាណិជ្ជកម្ម៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំក្រុមការងារចម្រុះរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា លើកទី១ តាមប្រព័ន្ធវីដេអូ ដែលដឹកនាំដោយឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីឯកឧត្តម លោក-លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នជាតិទាំង៦ជាសមាជិក គ្រឹះស្ថានឯកជន និងបណ្តាដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សរុប ៤០រូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំ គឺដើមី្បដាក់ជូនក្រុមការងារចម្រុះ និងតួអង្គពាក់ព័ន្ធ ពិនិត្យនិងផ្តល់ធាតុចូលបំពេញបន្ថែមលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២-២០២៧ ដែលត្រូវបានដំណើរការរៀបចំជាផ្លូវការកាលពីដើមឆ្នាំ២០១៩ ដោយក្រុមការងារបច្ចេកទេស សហការជាមួយដៃគូអភិវឌ្ឍន៍ និងជំនាញការអន្តរជាតិ បានសិក្សាប្រមូលទិន្នន័យក្នុងប្រទេស និងទីផ្សារសំខាន់ៗក្រៅប្រទេស រៀបចំជារបាយការណ៍ និងកែសម្រួលស្របតាមទម្រង់ ដែលកំណត់ដោយទីស្តីការគណៈរដ្ឋមន្ត្រី និងបានបញ្ចប់ក្នុងកម្រិតបច្ចេកទេសកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១កន្លងទៅ។

បន្ទាប់មក កិច្ចប្រជុំក៏បានពិនិត្យ ពិភាក្សា និងផ្លាស់ប្តូរយោបល់ លើខ្លឹមសារសេចក្តីព្រាងគោលនយោបាយជាតិខាងលើតាមលំដាប់លំដោយនៃមាតិកា និងបានអនុញ្ញាតឱ្យវិស័យឯកជនលើកឡើងនូវបញ្ហាប្រឈមដែលបានជួបប្រទះកន្លងមកផងដែរ។ បន្ថែមពីនេះ អង្គប្រជុំបានស្នើសុំធ្វើបច្ចុប្បន្នភាពលើទិន្នន័យមួយចំនួន និងកែសម្រួលចំណុចមួយចំនួន ដើមី្បឱ្យឯកសារនេះមានលក្ខណៈត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ