ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួមកិច្ចសន្ទនារវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចអាស៊ានលើកទី៥៣ តាមប្រព័ន្ធវីដេអូ

ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ០៦:៣៩ នាទី ល្ងាច

👁 26

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចសន្ទនារវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចអាស៊ានលើកទី៥៣  (53rd AEM-ASEAN Business Advisory Council Dialogue) តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងប្រធានសភាពាណិជ្ជកម្មពីបណ្តារដ្ឋសមាជិកអាស៊ាន ព្រមទាំងអគ្គលេខាធិការអាស៊ានផងដែរ។

កិច្ចប្រជុំបានពិភាក្សា និងផ្លាស់ប្ដូរយោបល់លើការងារមួយចំនួន ដូចខាងក្រោម៖

ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានសង្ខេបជូនរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានអំពីអាទិភាព និងវឌ្ឍនភាពនៃការអនុវត្តគម្រោងផ្តួចផ្តើមរបស់ខ្លួនសម្រាប់ឆ្នាំ២០២១។ ជាមួយនោះដែរ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ក៏បានធ្វើបទបង្ហាញពីគម្រោងនៃការរៀបចំ កិច្ចប្រជុំកំពូលស្តីពីពាណិជ្ជកម្មនិងវិនិយោគអាស៊ានឆ្នាំ ២០២១ (ASEAN Business and Investment Summit 2021) ក្រោមការដឹកនាំរបស់ប្រទេសព្រុយណេ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងក្រុមប្រឹក្សាចម្រុះធុរកិច្ច (JBC) ចំពោះកិច្ចខិតខំប្រឹងប្រែង និងការសម្របសម្រួលរបស់ពួកគេក្នុងការជួយស្តារឡើងវិញពីជំងឺកូវីដ-១៩ ក្នុងតំបន់។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអបអរសាទរដល់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ចំពោះវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់ខ្លួនដែលមានគុណតម្លៃដល់សហគមន៍សេដ្ឋកិច្ចអាស៊ាន។

ជាមួយនឹងគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមកដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ និងលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ ខិតខំទាញប្រយោជន៍ឱ្យអស់ពីលទ្ធភាពនូវក្របខណ្ឌ ផែនការសកម្មភាពនានារបស់អាស៊ានដែលមានស្រាប់​ ព្រមជាមួយនឹងគំនិតផ្តួចផ្តើមថ្មីៗរបស់អាស៊ានផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ