រដ្ឋមន្រ្តីពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចូលរួមក្នុងកម្មវិធីបញ្ចុះបឋមសិលា ស្តីពី Busan Eco Delta Smart City

ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ០៩:០៧ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ប៊ូសាន, កូរ៉េ)៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម បាន​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា ​អញ្ជើញ​ចូលរួមកម្មវិធីបញ្ចុះបឋមសិលា ស្តីពី Busan Eco Delta Smart City ដែលបានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ Smart City នេះគឺសំដៅទៅលើទីក្រុងស្អាត និងមានបរិយាកាសល្អ សម្រាប់ការរស់នៅប្រកបដោយផាសុខភាព ឬជាការសាងសង់ទីក្រុងដែលមានលក្ខណៈទំនើប បំពាក់ទៅដោយប្រព័ន្ធបច្ចេកវិទ្យាផ្នែកថាមពល ដឹកជញ្ជូន ទឹក សេវាសុខភាព។ល។ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយកាត់បន្ថយការចំណាយ និងការបំពុលបរិស្ថាន។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ