សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ល្បែងកំសាន្តសកលឆ្នាំ២០២១ ”Global Game Exhibition G-STAR 2021” នៅទីក្រុងប៊ូសាន​ សាធារណរដ្ឋកូរ៉េ

ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ០៣:០៧ នាទី រសៀល

👁 9

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទូទៅឲ្យបានជ្រាបថា៖ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ​ (ASEAN-Korea Centre) នឹងរៀបចំពិធីតាំងពិព័រណ៍ល្បែងកំសាន្តសកលឆ្នាំ២០២១ ÓGlobal Game Exhibition G-STAR 2021” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៧​ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០២១​ នៅទីក្រុងប៊ូសាន​ សាធារណរដ្ឋកូរ៉េ តាមរយៈប្រព័ន្ធអ៊ិនធើណិត។​​

ក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ សូមអញ្ជើញក្រុមហ៊ុនកម្ពុជា ដែលកំពុងធ្វើធុរកិច្ចលើសេវាកម្មល្បែងកំសាន្តសកល ដើម្បីចូលរួមព្រឹត្តិការណ៍ពិព័រណ៍ខាងលើពីចម្ងាយ​ (ចូលរួមតាមរយៈប្រព័ន្ធអនឡាញ)។ ក្រសួងពាណិជ្ជកម្ម​ ក្នុងនាមអ្នកសម្របសម្រួលជាមួយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ​ សូមអញ្ជើញលោក លោកស្រី ដែលជាសេវាករ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមបំពេញបែបបទចុះឈ្មោះចូលរួម និងទាក់ទងជាមួយមន្ត្រីកូរ៉េ កញ្ញា Yoem Su-jin (sjyeom@aseankorea.org) ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម​ ក្រសួងពាណិជ្ជកម្ម​ តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ ០១៧ ៩៦០ ២០០ / ០៨៧ ៧៥៥ ៥៥១ ឬ អ៊ីម៉ែល៖ chouseth@gmail.com/ ritatong19@gmail.com ។​ 

បញ្ជាក់៖ កាលបរិច្ឆេទឈប់ទទួលពាក្យចូលរួមត្រឹមថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១ ជាកំណត់។

សូ ម អ រ គុ ណ !

ANNOUNCEMENT

The Ministry of Commerce of the Kingdom of Cambodia has the honor to inform the public that ASEAN-Korea Centre - AKC is going to organize “Global Game Exhibition G-STAR 2021” which will be held over the virtual platform from 17th – 20th November 2021 in Busan, Republic of Korea.

In this regard, ASEAN-Korea Centre has invited Cambodia companies of which their business related to Global Game Industries to participate in the Global Game Exhibition G-Star. The Ministry of Commerce as a facilitator to ASEAN-Korea Centre would like to invite Ladies and Gentlemen and the public who are interested in the above event please register and contact Ms. Yeom Su-jin, Officer, Trade and Investment Unit, ASEAN-Korea Centre via (sjyeom@aseankorea.org).  

For further information about the fair please contact the Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce at Lot No. 19-61, Russian Federation Blvd., Phum Toek Thla, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia via Tel: 017 960 200/ 087 755 551 or E-mail: chouseth@gmail.com/ ritatong19@gmail.com no later than 25 September 2021. 

T H A N K  Y O U !

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ