ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ០៧:០០ នាទី យប់
👁 22
ក្រសួងពាណិជ្ជកម្មបានធ្វើសេចក្តីជូនដំណឹងលេខ ១១៤៣ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយជាច្រើនលើករួចមកហើយ ប៉ុន្តែរហូតដល់ពេលនេះក្រសួងពាណិជ្ជកម្មសង្កេតឃើញថា សហគ្រាស ក្រុមហ៊ុនដែលបាននិងកំពុងធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមួយចំនួនធំ ពុំទាន់បានមកធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឡើយ។ ជាថ្មីម្តងទៀត ក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមជម្រាបជូន លោក-លោកស្រី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសទាំងអស់ ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មេត្តារួសរាន់មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិច-ត្រូនិកឱ្យបានមុន ថ្ងៃទី0១ ខែធ្នូ ឆ្នាំ២០២១ ជាកំណត់។
ចាប់ពីថ្ងៃទី0១ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ លោក-លោកស្រី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយគ្មានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនឹងត្រូវទទួលការផាកពិន័យជាប្រាក់ ឬបញ្ឈប់សកម្មភាពអាជីវកម្ម ឬប្រឈមនឹងវិធានការនានាដូចមានចែងក្នុងលិខិតបទដ្ឋានច្បាប់ជាធរមាន។
ក្រសួងពាណិជ្ជកម្ម មានជំនឿយ៉ាងមុតមាំថា លោក-លោកស្រី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសដែលបាននិងកំពុងធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់នឹងរួសរាន់ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមុនថ្ងៃទី0១ ខែធ្នូ ឆ្នាំ២០២១ កុំបីខាន។
ចំពោះពាក្យស្នើសុំ បែបបទ លក្ខខណ្ឌ និងឯកសារតម្រូវផ្សេងៗ អាចទាញយកបានតាមរយៈគេហទំព័រ www.ecommercelicensing.moc.gov.kh ឬគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម www.moc.gov.kh។ បុគ្គលស្នើសុំអាចដាក់ពាក្យស្នើសុំដោយផ្ទាល់នៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឬតាមរយៈគេហទំព័រ www.ecommercelicensing.moc.gov.kh ។
សម្រាប់ព័ត៌មានលម្អិតសូមធ្វើការទំនាក់ទំនងទៅកាន់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម ឬតាមរយៈលេខទូរស័ព្ទ 096 9 632 363 ឬ 088 6 083 082 ។
សូ ម អ រ គុ ណ !
…
Announcement On the granting of E-commerce permit or license
…
The Ministry of Commerce (MOC) issued an announcement No. 1143 dated 26 May 2021 on the granting of E-commerce permit or license and conducted many workshops and trainings as well. However, MOC has noticed that to this day most of the sole proprietors and companies operating the business activity online have yet to apply for E-commerce permit or license. Therefore, MOC would like to inform the businessman, sole proprietor, company or foreign branch that is operating E-Commerce business activity to apply for E-commerce permit or license no later than the 1st of December 2021.
From the 1st of December 2021 hereafter, the businessman, sole proprietor, company or foreign branch, that has been operating E-Commerce business activity without E-commerce permit or license is subject to be fined in cash or ceased the business activities or faced with other measures as stated by laws and regulations.
MOC expects the businessman, sole proprietor, company or foreign branch that has been operating E-Commerce business activities to apply for E-commerce permit or license no later than the 1st of December 2021.
For applications and other related documents, please visit our website www.ecommercelicensing.moc.gov.kh or www.moc.gov.kh. Applicants could submit their application directly to Department of Business Registration, General Department of Trade Services, Ministry of Commerce or via our website www.ecommercelicensing.moc.gov.kh.
For further information, please contact Department of Business Registration or via our hotline 096 9 632 363 or 088 6 083 082.
T H A N K Y O U !
…
សូមទាញយកសេចក្តីជូនដំណឹងនេះ ជាប្រភេទ PDF តាមតំណរខាងក្រោម៖
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣