សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ “INDIA ELECTRICITY EXPO 2021” របស់ក្រុមប្រឹក្សាជំរុញការនាំចេញវិស្វកម្មឥណ្ឌា ឆ្នាំ២០២១​ តាមរយៈប្រព័ន្ធអនឡាញ

ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ០៩:៣០ នាទី យប់

👁 17

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់សហគ្រាស ផលិតករ សេវាករ ពាណិជ្ជករ និងសាធារណជនទូទៅឲ្យបានជ្រាបថា៖ ក្រុមប្រឹក្សាជំរុញការនាំចេញវិស្វកម្មឥណ្ឌា នឹងរៀបចំពិព័រណ៍ “INDIA ELECTRICITY EXPO 2021” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៧ ដល់​ ៣០ ខែកញ្ញា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធអនឡាញ។​​

ក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើ​ ក្រុមប្រឹក្សាជំរុញការនាំចេញវិស្វកម្មឥណ្ឌា​ សូមអញ្ជើញក្រុមហ៊ុនកម្ពុជា​ ដែលកំពុងធ្វើធុរកិច្ចក្នុងវិស័យគ្រឿងអគ្គិសនី ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើពីចម្ងាយ (ចូលរួមតាមរយៈប្រព័ន្ធអនទ្បាញ)។ ដំណឹងនេះចាត់ទុកជាការអញ្ជើញ ឧកញ៉ា​ លោក លោកស្រី និងសាធារណជនទូទៅដែលមានការចាប់អារម្មណ៍ អាចចុះឈ្មោះចូលរួមតាមរយៈ​តំណ https://eepcvirtualexpo.com​/​​visitor​/​ovex ​visitor ​registration form/MjA ដោយឥតគិតថ្លៃ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម​ ក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីទ្បូត៍លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ ០៩២ ៧៥៤ ២២២/ ០៨៧ ៧៥៥ ៥៥១ ឬអ៊ីម៉ែល៖ phonraya@yahoo.com/ ritatong19@gmail.com។ 

សូ ម អ រ គុ ណ !

ANNOUNCEMENT

The Ministry of Commerce of the Kingdom of Cambodia has the honor to inform all producers, traders, service providers entrepreneurs and the public that Engineering Exports Promotion Council (EEPC) of India is organizing “INDIA ELECTRICITY EXPO 2021” which will be held from 27th – 30th  September, 2021 in the Virtual Format.

In this regard, the Engineering Exports Promotion Council (EEPC) of India invited Cambodia companies of which their business related to Electric Industries to participate in this event. Interested participants may register through this link: https://eepcvirtualexpo.com/visitor/ovex visitor registration form/MjA with free of charge.

For further information about the expo please contact the Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce at Lot No. 19-61, Russian Federation Blvd., Phum Toek Thlar, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia via Tel: 092754222/ 087 755 551 or E-mail : phonraya@yahoo.com / ritatong19@gmail.com no later than 25 September 2021.

T H A N K  Y O U !

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ