ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអន្តរក្រសួងកម្រិតចង្អៀតលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម

ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ០៣:០០ នាទី រសៀល

👁 23

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពិភាក្សាអន្តរក្រសួងកម្រិតចង្អៀតលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ជាលើកទី២ ដែលដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ច្បាប់ទាំងនេះពិតជាមានសារៈសំខាន់ និងចាំបាច់ណាស់ក្នុងការធ្វើវិសោធនកម្ម ក្នុងគោលបំណងដើម្បីឱ្យស្របទៅនឹង១) ការអនុវត្តជាក់ស្តែង ២) កំណែរទម្រង់ក្នុងការសម្រួលការធ្វើធុរកិច្ចដែលបានធ្វើកំណែរទម្រង់ច្រើនលើកមកហើយ ដើម្បីស្របតាមបរិបទថ្មីដែលរាជរដ្ឋាភិបាលបានអនុម័ត និងច្បាប់ថ្មីដែលកំពុងអនុវត្ត គឺច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបាននិងកំពុងធ្វើការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក និង៣) ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ដើម្បីបង្កើភាពប្រកួតប្រជែងការធ្វើធុរកិច្ច។

ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានដឹកនាំអង្គប្រជុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារក្រសួងពាណិជ្ជ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំំសម្របសម្រួលការងារដ៏មានសារៈសំខាន់នេះ និងបានណែនាំឱ្យក្រសួងពាណិជ្ជកម្មដាក់ស្នើសេចក្តីព្រាងច្បាប់ទាំងពីរនេះ ទៅក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងកែសម្រួលបន្តជាការប្រញាប់ មុននឹងបន្តនីតិវិធីគោរពស្នើសុំការអនុម័តពីប្រមុខរាជរដ្ឋាភិបាល៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ