សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ផ្នែកសិប្បកម្ម និងឧស្សាហកម្ម ឆ្នាំ២០២១ “ Metal Cutting, Forming & Welding EXPO 2021” តាមរយៈប្រព័ន្ធអនឡាញ

ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ម៉ោង ០៤:២១ នាទី រសៀល

👁 7

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទូទៅឲ្យបានជ្រាបថា៖ ក្រុមប្រឹក្សាជំរុញការនាំចេញផ្នែកវិស្វកម្មឥណ្ឌា (EEPC) ដែលគាំទ្រដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ឥណ្ឌា​ នឹងរៀបចំពិធីតាំងពិព័រណ៍ផ្នែកសិប្បកម្ម និងឧស្សាហកម្ម ឆ្នាំ២០២១ “ Metal Cutting, Forming & Welding EXPO 2021” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ ២៩ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ។​​ 

ក្នុងឱកាសនៃការរៀបចំពិព័រណ៍នេះ ក្រុមប្រឹក្សាជំរុញការនាំចេញផ្នែកវិស្វកម្មឥណ្ឌា (EEPC) សូមអញ្ជើញក្រុមហ៊ុនកម្ពុជា ដែលកំពុងធ្វើធុរកិច្ចលើផ្នែកសិប្បកម្ម និងឧស្សាហកម្មពាក់ព័ន្ធនឹងការកាត់ ផ្សារ តម្លើងដែក ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ និងចូលរួមកម្មវិធីជំនួបពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ (Webinars – B2B) នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។ ក្រសួងពាណិជ្ជកម្ម​ ក្នុងនាមជាអ្នកសម្របសម្រួល ជាមួយស្ថានទូតឥណ្ឌាប្រចាំនៅភ្នំពេញ សូមអញ្ជើញលោក លោកស្រីដែលជាសិប្បករ​ ឧស្សាហករ  និងសាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមចូលទៅគេហទំព័រ https://eepcvirtualexpo.com/metalcutting-2021 ឬ បំពេញបែបបទចុះឈ្មោះចូលរួមតាមរយៈ https://eepcvirtualexpo.com/visitor/ovex visitor registration form/MjM ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម  តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។ ទូរស័ព្ទលេខ៖ ០១៧ ៩៦០ ២០០ / ០៨៧ ៧៥៥ ៥៥១ ឬអ៊ីម៉ែល៖ chousetha@gmail.com/ ritatong19@gmail.com

សូ ម អ រ គុ ណ !

 

Announcement On the granting of E-commerce permit or license

The Ministry of Commerce of the Kingdom of Cambodia has the honor to inform the public that the Indian Engineering Export Promotion Council (EEPC), a trade and investment promotion organization for the engineering sector, sponsored by Indian Ministry of Commerce & Industry is organizing the “Metal Cutting, Forming & Welding EXPO 2021” which will be held from 18th – 29th October 2021 in the virtual format.

In this regard, the Indian Engineering Export Promotion Council (EEPC) invites Cambodia companies, of which their business related to manufacturing of metal cutting, forming and welding equipment to participate in this expo event. A webinar B2B meeting is proposed for the buyers/ visitors to hold on 29th October 2021.

The Ministry of Commerce as a facilitator to the Embassy of India in Phnom Penh would like to invite Cambodia manufacturing companies and the public who are interested in the above event please visit following website of EEPC: https://eepcvirtualexpo.com/metalcutting-2021 or register through the link: https://eepcvirtualexpo.com/visitor/ovex visitor registration form/MjM.

For further information about the fair please contact the Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce at Lot No. 19-61, Russian Federation Blvd., Phum Toek Thla, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia via Tel: 017 960 200/ 087 755 551 or E-mail: chousetha@gmail.com / ritatong19@gmail.com.

T H A N K  Y O U !

សូមទាញយកសេចក្តីជូនដំណឹងនេះ ជាប្រភេទ PDF តាមតំណរខាងក្រោម៖

https://cutt.ly/JEADgAZ

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ