ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ម៉ោង ០៤:៥៥ នាទី រសៀល
👁 10
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទូទៅឲ្យបានជ្រាបថា៖ រដ្ឋបាលខេត្តសានស៊ី នឹងរៀបចំពិព័រណ៍ “The Second Western China International Sourcing Exhibition” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិស៊ីអាន ខេត្តសានស៊ី ប្រទេសចិន។
ទំនិញដែលមានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះមានដូចជា ផ្នែកកសិកម្ម រួមមានផលិតផលកសិកម្មចម្រុះមុខដូចជា បន្លែ ផ្លែឈើស្រស់ ផ្លែឈើបង្កក និងការកែច្នៃ បសុសត្វ បច្ចេកទេសចិញ្ចឹមសត្វ ឧបករណ៍កែច្នៃកសិផល គ្រឿងយន្តកសិកម្ម ធាតុចូលកសិកម្ម ។ល។ ផ្នែកផលិតកម្ម មានឧបករណ៍និងម៉ាស៊ីនដែលបម្រើឲ្យផលិតកម្ម គ្រឿងបន្លាស់គ្រប់ប្រភេទ គ្រឿងម៉ាស៊ីនដែលបម្រើឲ្យឧស្សាហកម្មកាត់ដេរ និងស្បែកជើង និងគ្រឿងយន្ត ។ល។ ផ្នែកបច្ចេកវិទ្យាទំនើប មានដូចជា គ្រឿងអេឡិចត្រូនិក ផ្នែករឹង និងផ្នែកទន់នៃកុំព្យូទ័រ ឧបករណ៍ផ្តល់ព័ត៌មាន ។ល។ ផ្នែកវប្បធម៌និងទេសចរណ៍ជាដើម ដែលផលិតនៅក្នុងខេត្តសានស៊ី និងនាំមកពីបណ្តាខេត្តផ្សេងៗ នៃប្រទេសចិន មកដាក់តាំងបង្ហាញដើម្បីស្វែងរកដៃគូពាណិជ្ជកម្មជាមួយអន្តរជាតិ។
ដំណឹងនេះចាត់ទុកជាការផ្សព្វផ្សាយដល់បណ្តាក្រុមហ៊ុននិង សហគ្រាសក្នុងប្រទេសកម្ពុជាដែលមានបំណងស្វែងរកប្រភពផ្គត់ផ្គង់ទំនិញពីប្រទេសចិន មកបំពេញខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន ឬមានបំណងបញ្ជាទិញផលិតផលពីខេត្តសានស៊ី មកចែកចាយបន្ត សូមទំនាក់ទំនងដោយផ្ទាល់ទៅ លោក Gu Lei អ្នកគ្រប់គ្រងព្រឹត្តការណ៍តាមរយៈទូរសារ៖ ០២៩ ៦៣៩១៧៦១១ ឬលេខទូរស័ព្ទ៖០២៩ ៦៣៩១៧៦០៩ ឬធ្វើទំនាក់ទំនងមកមន្ត្រីសម្របសម្រួល នៃនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ៖ ០៨៩ ៩១១ ១០១ ឬ ០៨៧ ៧៥៥ ៥៥១ ឬអ៊ីម៉ែល៖ sanphirun1977@gmail.com / ritatong19@gmail.com។
សូ ម អ រ គុ ណ !
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣