ញត្តិគាំទ្ររបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ​ក្រសួងពាណិជ្ជកម្ម ​​​​​​​​ចំពោះ​គំនិត​ផ្តួច​ផ្តើម​ដ៏ខ្ពង់ខ្ពស់ ក្នុង​ការ​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងច្បាប់​ពាក់ព័ន្ធនានា ដើម្បី​កំណត់​សញ្ជាតិ​ខ្មែរតែ​មួយ

ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ម៉ោង ០៥:១៥ នាទី ល្ងាច

👁 32

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ញត្តិគាំទ្ររបស់ថ្នាក់ដឹកនាំ  និងមន្រ្តីរាជការនៃ​ក្រសួងពាណិជ្ជកម្ម ​​​​​​​​ចំពោះ​គំនិត​ផ្តួច​ផ្តើម​ដ៏ខ្ពង់ខ្ពស់​ ប្រកបដោយ​ឧត្តមគតិស្នេហាជាតិ​ដ៏ជ្រាលជ្រៅរបស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា ក្នុង​ការ​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងច្បាប់​ពាក់ព័ន្ធនានា ដើម្បី​កំណត់​ឱ្យថ្នាក់ដឹកនាំ​ជាតិ ដែល​កាន់​តំណែងជា​ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែល​មាន​សញ្ជាតិ​ខ្មែរតែ​មួយគត់ ដើម្បីបង្ហាញ​នូវ​ការ​ស្មោះ​ត្រង់​​ចំពោះជាតិមាតុភូមិ និង​ប្រជាជនកម្ពុជា​ ព្រម​ទាំង​បញ្ចៀស​នូវ​ការជ្រៀតជ្រែកពី​សំណាក់​បរទេស​ខាង​ក្រៅ ចូលមក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​​នៃ​ការ​ដឹកនាំជាតិ​​របស់ព្រះរាជាណា​ចក្រកម្ពុជា។

គំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់នេះ  គឺជាការធានាទាំងខាងផ្លូវច្បាប់  ទាំងខាងនយោបាយឱ្យ​ឥស្សរជន​​ជាន់​ខ្ពស់ ដែល​កាន់​មុខ​តំណែង​ជា​មេដឹកនាំ នៃស្ថាប័ន​កំពូល​ទាំង៤​ របស់ជាតិ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្ម​នុញ្ញ នៃ​​ព្រះរាជាណា​ចក្រ​កម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់​ចំពោះជាតិ និងមាតុភូមិកម្ពុជា ធ្វើការ​ដឹកនាំ​ប្រទេស​ដោយតម្កល់​ឧត្តមប្រយោជន៍​ជាតិ​ជា​ធំ ក៏ដូចជា​ការប្រឆាំង​នឹង​ការជ្រៀត​ជ្រែក​ពីខាងក្រៅ​ចូល​មក​ក្នុង​កិច្ចការផ្ទៃក្នុង នៃ​ការដឹកនាំជាតិរបស់កម្ពុជា។

[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ