ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ថៃ (JC) លើកទី១១

ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ម៉ោង ១០:០០ នាទី ព្រឹក

👁 14

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ដើម្បីពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុ (Record of Discussion) នៃកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ថៃ (JC) លើកទី១១ ដែលដឹកនាំដោយ លោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តាមប្រព័ន្ធវីដេអូ។

អង្គប្រជុំបានពិភាក្សាលើកំណត់ហេតុនៃកិច្ចប្រជុំ និងផ្តល់ធាតុចូលតាមចំណុចដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់អន្តរក្រសួងជំនាញនីមួយៗ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ថៃ (JC) លើកទី១១ នាពេលខាងមុខនេះ។ ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្នើបញ្ចូលនូវពាក្យពេជន៍ និងកថាខណ្ឌមួយចំនួនក្រោមកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មដែលនឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជា ក៏ដូចជាដោះស្រាយបញ្ហាដែលនៅសេសសល់ផងដែរ។

ជាកិច្ចបញ្ចប់ លោកជំទាវប្រធានអង្គប្រជុំ បានថ្លែងអំណរគុណតំណាងអន្តរក្រសួងពាក់ព័ន្ធ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ និងផ្តល់ធាតុចូលយ៉ាងផុសផុលលើកំណត់ហេតុនៃកិច្ចប្រជុំ សម្រាប់ផ្ញើជូនភាគីថៃពិនិត្យ និងផ្តល់យោបល់បន្ថែម មុននឹងដាក់ជូនកិច្ចប្រជុំពេញអង្គ JC នាពេលខាងមុខនេះ ពិនិត្យ និងអនុម័ត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ