ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ម៉ោង ០៦:៥១ នាទី ល្ងាច
👁 25
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជន និងវិស័យឯកជនទាំង ក្នុងប្រទេស និងក្រៅប្រទេស ជ្រាបថា ក្រសួងពាណិជ្ជកម្មបានដាក់ឱ្យដំណើរការគេហទំព័រផ្លូវការនៃ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ (1st Asia-Europe Economic and Business Forum-AEEBF1)” (តំណរភ្ជាប់៖ https://aeebf.moc.gov.kh/) ដែលជាព្រឹត្តិការណ៍អមសំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)។ គេហទំព័រនៃវេទិកា AEEBF1 មានបង្ហាញជូនព័ត៌មានសំខាន់ៗដល់សាធារណជនរួមមាន៖ ព័ត៌មានទូទៅអំពីការរៀបចំនិងរបៀបវារៈនៃវេទិកា AEEBF1 ដៃគូសហការរៀបចំជាមួយក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំនិងក្រុមការងារនៃក្រសួងពាណិជ្ជកម្មទទួលរៀបចំវេទិកា និងការចុះឈ្មោះចូលរួមវេទិកាតាមប្រព័ន្ធអនឡាញ (Online Registration)។
ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ (AEEBF1)” ដែលនឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), សភាពាណិជ្ជកម្មកម្ពុជា (CCC), មូលនិធិអាស៊ី-អឺរ៉ុប (ASEF), ស្ថាប័ន Bruegel និងដៃគូសហការដទៃទៀត។
វេទិកានេះនឹងប្រព្រឹត្តទៅក្រោមមូលបទ “ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០” ដើម្បីពិភាក្សាស៊ីជម្រៅលើប្រធានបទពាក់ព័ន្ធសំខាន់ៗ និងរួមគំនិតគ្នាដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍដល់គ្រប់ប្រទេសជាសមាជិក ASEM នៅអាស៊ី និងអឺរ៉ុប។
តាមការគ្រោងទុក ក្រសួងពាណិជ្ជកម្មនឹងអញ្ជើញបណ្តាប្រទេសជាសមាជិក ASEM ចូលរួមវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ រួមមាន៖ ប្រទេសអាស៊ានទាំង១០ ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្រា្តលី នូវែលសែឡង់ ហុងគ្រី បារាំង អង់គ្លេស រុស្ស៊ី បែលហ្ស៊ិក អេស្តូនី និងបណ្តាប្រទេសដទៃទៀតមកពីអាស៊ីនិងអឺរ៉ុប ព្រមទាំងចូលរួមដោយអ្នករៀបចំគោលនយោបាយ បញ្ញាវ័ន្ត អ្នកជំនាញការ ប្រធានក្រុមហ៊ុនធំៗ ក្រុមធុរជន និងវិស័យឯកជនមកពីអាស៊ី និងអឺរ៉ុបផងដែរ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣