ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់ឈ្មោះដែនជាតិនៅក្នុងប្រព័ន្ធអ៊ីនធឺណិត

ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ១២:៤៦ នាទី ថ្ងៃត្រង់

👁 12

Thumbnail (ក្រសួងពាណិជ្ជកម្ម)

 

នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការបានតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ឈ្មោះដែនជាតិនៅក្នុងប្រព័ន្ធអ៊ីនធឺណិត នៅក្នុងកិច្ចប្រជុំអន្តរក្រសួងចង្អៀតនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តម ឃឹម រុស្សីដា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងមានការចូលរួមពីតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងអន្តរក្រសួងពាក់ព័ន្ធ និងក្រុមប្រឹក្សាអ្នកច្បាប់ផងដែរ។

កិច្ចប្រជុំបានពិនិត្យ និងកែសម្រួលនូវមាត្រានានា ដើម្បីឱ្យមានសង្គតិភាពជាមួយនឹងលិខិតបទដ្ឋានច្បាប់ជាធរមាន។ សេចក្តីព្រាងអនុក្រឹត្យនេះមានគោលបំណងលើកកម្ពស់អត្តសញ្ញាណ តម្លៃ និងអត្ថិភាពនៃដែនជាតិនៅក្នុងប្រព័ន្ធអ៊ីនធឺណិត និងជំរុញឱ្យការធ្វើពាណិជ្ជកម្ម និងសេវារបស់រដ្ឋនិងឯកជនប្រើប្រាស់ដែន (Domain Name) របស់ជាតិ ស្របតាមកម្រិត និងចំណាត់ថ្នាក់នៃបទដ្ឋានអន្តរជាតិ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ