ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងសិក្សាស្រាវជ្រាវស្តីពីការធ្វើសុខដុមនីយកម្មក្របខណ្ឌគតិយុត្ត និងយន្តការស្ថាប័នក្នុងវិស័យវារីវប្បកម្ម

ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ០៥:៣៤ នាទី ល្ងាច

👁 5

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងសិក្សាស្រាវជ្រាវស្តីពីការធ្វើសុខដុមនីយកម្មក្របខណ្ឌគតិយុត្ត និងយន្តការស្ថាប័នក្នុងវិស័យវារីវប្បកម្ម ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងតំណាងអន្តរក្រសួងពាក់ព័ន្ធ ក្នុងគោលដៅរៀបចំគោលនយោបាយទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យវារីវប្បកម្មសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។

អង្គប្រជុំបានឯកភាពប្រមូល និងចងក្រងលិខិតបទដ្ឋានច្បាប់និងបញ្ញតិបច្ចេកទេស ក្រោមសមត្ថកិច្ចនៃ បណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធសម្រាប់ធ្វើសុខដុមនីយកម្ម តាមរយៈការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យបញ្ហាប្រឈម និងឈានទៅស្នើចេញនូវគោលនយោបាយទ្រទ្រង់វិស័យវារីវប្បកម្មកម្ពុជា ដែលជាឧត្តមប្រយោជន៍នៃប្រជាជន។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ