ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ១០:២១ នាទី ព្រឹក
👁 22
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្មចូលរួមខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣-២០២១) និងទិវាកំណើតកងយុទ្ធពលខេមរភូមិន្ទ ដែលរៀបចំឡើងនៅឯស្តូបវិមានឯករាជ្យ ស្ថិតនៅរាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងគណៈប្រតិភូ បាននាំយកកម្រងផ្កាទៅដាក់តំកល់ក្នុងស្តូបវិមានឯករាជ្យ ដើម្បីគោរពវិញ្ញាណក្ខន្ធវីរបុរស និងយុទ្ធជន-យុទ្ធនារីកម្ពុជាទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធរំដោះជាតិ និងមាតុភូមិចេញពីនឹមអាណានិគមនិយមបារាំង ដែលបានត្រួតត្រាប្រទេសកម្ពុជាជាង ១សតវត្ស (១៨៦៣ - ១៩៥៣)។
ជាមួយគ្នានេះ គណៈប្រតិភូក៏បានអញ្ជើញទៅគោរពព្រះបរមរូប អង្គព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ដែលស្ថិតនៅមណ្ឌលសួនច្បារខាងកើត ដើម្បីរំលឹកដល់ស្នាព្រះហស្តរបស់ទ្រង់ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដោយជោគជ័យ ពីអាណានិគមនិយមបារាំងមកជូនប្រជាជន និងប្រទេសកម្ពុជា៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣