ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ០៦:១៧ នាទី ល្ងាច
👁 11
(ហ្សឺណែវ ប្រទេសស្វីស)៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបប្រជុំពិភាក្សាការងារជាមួយ លោកស្រី Dorothy Tembo នាយកប្រតិបត្តិរងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (International Trade Centre – ITC) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការ ITC ដល់កម្ពុជា ដែលកាលពីឆ្នាំ២០១៦ កន្លងមក អង្គការ ITC បានចូលរួមអនុវត្តគម្រោងសម្រាប់លើកកម្ពស់ និងអភិវឌ្ឍន៍ផលិតកម្មសូត្រនៅកម្ពុជា ដែលតាមរយៈគម្រោងនេះ អង្គការ ITC បានធ្វើការជាមួយសហគមន៍ផលិតសូត្រ និងក្រុមហ៊ុនលក់ផលិតផលសូត្រមួយចំនួនចូលរួមក្នុងពិព័រណ៍អន្តរជាតិនានា ព្រមទាំងគាំទ្រដល់ការផ្គូផ្គងធុរកិច្ចផងដែរ។ ឯកឧត្តមបានបន្តទៀតថា យោងតាមជំនាញរបស់អង្គការ ITC ទាក់ទងនឹងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងជំរុញការនាំចេញ អង្គការ ITC អាចបន្តគាំទ្រដល់កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក វិស័យសេវា និងបណ្ដុះបណ្ដាលពីចំណេះដឹងទីផ្សារ និងតម្រូវការបច្ចេកទេស នៃប្រទេសគោលដៅ ដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា។
ជាការឆ្លើយតប លោកស្រីនាយកប្រតិបត្តិរង នៃអង្គការ ITC បានទទួលយកសំណើររបស់គណៈប្រតិភូកម្ពុជា ហើយបានសន្យាថានឹងធ្វើការស្អិតរមួតជាមួយកម្ពុជាបន្តទៀត ដើម្បីសិក្សា និងរៀបចំគម្រោងនានា តាមការស្នើសុំរបស់គណៈប្រតិភូកម្ពុជា។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣