ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០២:៤៦ នាទី រសៀល
👁 15
(ហ្សឺណែវ ប្រទេសស្វីស)៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំពិភាក្សាការងារជាមួយ លោក Stephen Fevrier និងលោក Eloi Laourou ទីប្រឹក្សាជាន់ខ្ពស់លោកជំទាវ Ngozi Okonjo-Iweala អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូនពីអំពីវឌ្ឍនភាពដែលសម្រេចបានដោយកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក តាំងពីឆ្នាំ២០០៤ មក និងគោលដៅនាពេលអនាគតរបស់កម្ពុជា ជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។ ទាក់ទងនឹងការងារនេះដែរ តំណាងកម្ពុជាបានស្នើសុំឲ្យអង្គការពាណិជ្ជកម្មពិភពលោកគាំទ្រដល់ការសិក្សាគ្រប់ជ្រុងជ្រោយអំពីយុទ្ធសាស្ត្រចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជាផងដែរ។ ជាមួយនឹងសំណើរនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ហើយបានអញ្ជើញឲ្យអង្គការពាណិជ្ជកម្មពិភពលោក ពិនិត្យលទ្ធភាពបង្កើតជាកម្មវិធីដើម្បីផ្សព្វផ្សាយពីសកម្មភាពរបស់អង្គការពាណិជ្ជកម្មពិភពលោក នៅកម្ពុជា ក្នុងអំឡុងពេលនេះផងដែរ។
លោកទីប្រឹក្សាជាន់ខ្ពស់ទាំងពីរបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក។ អង្គការពាណិជ្ជកម្មពិភពលោកនឹងពិនិត្យមើលលទ្ធភាពជាក់ស្ដែងចំពោះការចូលរួមជាមួយកម្ពុជាក្នុងព្រឹត្តិការណ៍នានា ព្រមទាំងលើកទឹកចិត្តឲ្យកម្ពុជាប្រឹងប្រែងចូលរួមយ៉ាងសកម្មនៅក្នុងការងារនៃអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីទាញយកផលប្រយោជន៍ពេញលេញពីប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣