ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៦:០០ នាទី ល្ងាច
👁 11
(ភ្នំពេញ)៖ នាថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារជំនាញនៃក្រសួងពាណិជ្ជកម្មចូលរួមកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូ ជាមួយតំណាងក្រុមប្រឹក្សាអ្នកច្បាប់ ដែលដឹកនាំដោយ ឯកឧត្តម អ៊ុត ស៊ីណាត អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអ្នកច្បាប់ និងមានការចូលរួមពីមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី និងអ្នកច្បាប់។
អង្គប្រជុំបានពិភាក្សាលើនីតិវិធី បែបបទ និងសេចក្តីព្រាងច្បាប់ ព្រមទាំងសេចក្តីថ្លែងហេតុ សម្រាប់ដាក់ជូនអង្គប្រជុំគណៈរដ្ឋមន្ត្រីផ្តល់ការអនុម័តយល់ព្រម ដែលគ្រោងធ្វើនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីសុំការពិនិត្យ និងអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា។
ជាលទ្ធផល អង្គប្រជុំបានឯកភាពទាំងស្រុងលើសេចក្តីព្រាងនៃឯកសារខាងលើ និងរៀបចំបន្តនីតិវិធីតាមការចាំបាច់។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់តំណាងក្រុមប្រឹក្សាអ្នកច្បាប់ដែលបានចំណាយពេលវេលាចូលរួមកិច្ចប្រជុំពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ទាំងពីរនេះ និងសេចក្តីថ្លែងហេតុឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣