ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមពិធីផ្ដល់ភ្លើងបូជាសព ឯកឧត្តម ចាន់ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាពដោយរោគាពាធ

ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ១២:៣០ នាទី ថ្ងៃត្រង់

👁 14

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីផ្ដល់ភ្លើងបូជាសព ឯកឧត្តម ចាន់ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអតីតអគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព កាលពីថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៧:០០នាទី ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា និងមានការអញ្ជើញ ចូលរួមពី ឯកឧត្តមឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល និងប្រធានសមាគមមិត្តភាព កម្ពុជា-ចិន ព្រមទាំងសាច់ញាតិក្រុមគ្រួសារនៃសពជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញដាក់កម្រងផ្កា អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមរដ្ឋលេខាធិការ និងអញ្ជើញជួបសុន្ទនាជាមួយលោកជំទាវ ឯក ឆវីវណ្ណា ព្រមទាំងក្រុមគ្រួសារ ក្នុងបរិយាកាសប្រកបដោយសេចក្ដីក្រៀមក្រំ និងអាឡោះអាល័យ ចំពោះមរណភាពនេះ។

មរណភាពរបស់ ឯកឧត្តម ចាន់ រ៉ាស៊ី គឺជាការបាត់បង់ ស្វាមី បិតា ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណ៏ដ៏ថ្លៃថ្លា និងជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិការក្នុងការបំរើបុព្វហេតុ បម្រើប្រទេសជាតិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម សូមចូលរួមចែករំលែកនូវមរណទុក្ខ ដោយក្តីសោកស្តាយ អាឡោះអាល័យ ជាមួយលោកជំទាវ និងបុត្រា បុត្រី ព្រមទាំងក្រុមគ្រួសារសពទាំងមូល និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសព  ឯកឧត្តមរដ្ឋលេខាធិការ ចាន់ រ៉ាស៊ី សូមបានទៅសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ