ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោង ១០:២៧ នាទី ព្រឹក
👁 29
(ភ្នំពេញ) ៖ កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ទុយ រី អនុរដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាសហប្រធាន បានដឹកនាំកិច្ចប្រជុំចង្អៀតអន្តរក្រសួង ត្រួតពនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារអន្តរក្រសួងលើការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងការអនុវត្តដីការសម្រេចរបស់តុលាការ ដែលមានការចូលរួមពី និងតំណាងក្រសួងពាក់ព័ន្ធជាសមាជិក។
អង្គប្រជុំនេះ បានពិភាក្សា និងផ្តល់ធាតុចូលលើកម្រិតបច្ចេកទេស និងច្បាប់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១) ស្នើបង្កើតក្រុមការងារថ្មី អោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដោយកែសម្រួលសមាភាពក្រុមការងារអន្តរក្រសួងបច្ចុប្បន្នដែលមានភារកិច្ចសសេររបាយការណ៍ជាតិ ពាក់ព័ន្ធនឹងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ស្តីពីការដាក់ទណ្ឌកម្ម ដែលមានស្រាប់។
២) ពាក់ព័ន្ធនឹងការអនុវត្តដីការសម្រេចបង្កកទ្រព្យសម្បតិ្តរបស់តុលាការ ក្រសួងយុត្តិធម៌ នឹងជម្រុញការបញ្ជូនរបាយការណ៍ដែលទទួលបាន ជូនទៅកាន់ក្រសួងការបទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិតាមការប្រញាប់។
៣) ពិនិត្យលើលទ្ធផលនៃការអនុវត្តជាក់ស្តែងដូចចែងនៅក្នុងរបាយការណ៍វឌ្ឍនភាពផែនការសកម្មភាពរបស់កម្ពុជា ហើយក៏បានជម្រុញបន្តការរៀបចំសកម្មភាពផ្សព្វផ្សាយច្បាប់ អនុក្រឹត្យ ពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងដីការតុលាការដល់វិស័យឯកជន និងបុគ្គលរាយការណ៍ឱ្យបានច្រើនបន្ថែមទៀត ដោយបណ្តាស្ថាប័នពាក់ព័ន្ធ ក្រោមការសម្របសម្រួលរបស់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។
ជាចុងក្រោយ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសំណូមពរឱ្យអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ផ្តល់ការបណ្តុះបណ្តាលការវាយតម្លៃហានិភ័យទៅកាន់មន្ត្រីជំនាញតាមស្ថាប័ននីមួយៗ និងស្នើឱ្យមានការចែកចាយបន្ថែមនូវលិខិតបទដ្ឋានពាក់ព័ន្ធទៅកាន់ស្ថាប័នផ្សេងៗឲ្យបានច្រើនតាមវេបសាយ និងជាឯកសារចងក្រង៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣