ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោង ០៥:៣៦ នាទី ល្ងាច
👁 30
(ភ្នំពេញ)៖ កាលពីថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការណែនាំពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមការងារ និងមន្រ្តីជាន់ខ្ពស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលើទិដ្ឋភាពច្បាប់ និងផលប៉ះពាល់ពីការចេញសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ទាក់ទងនឹងការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលត្រីចំនួន ៤ ប្រភេទ ពីក្រៅប្រទេស។
ដោយឈរលើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានជាតិនិងអន្តរជាតិ ព្រមទាំងគិតគូពីប្រយោជន៍ វារីវប្បករ អ្នកនាំចូល និងអ្នកប្រើប្រាស់ត្រីនៅកម្ពុជា ក្រុមការងារអន្តរក្រសួងបានឯកភាពថា សេចក្តីប្រកាសព័ត៌មានខាងលើគ្រាន់តែជាការជូនដំណឹងអំពីការព្រមព្រៀងគ្នាដោយស្ម័គ្រចិត្តរវាងសមាគមវារីវប្បករនៅកម្ពុជា និងអាជីវករនាំចេញ នាំចូលផល ផលិតផលជលផលក្នុងការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលត្រី ៤ប្រភេទ រួមមាន ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ពីក្រៅប្រទេស តែប៉ុណ្ណោះ។ រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តការអនុញ្ញាតឱ្យនាំចូលនូវផល ផលិតផលជលផល ជាពិសេសត្រី ៤ប្រភេទខាងលើ ដោយផ្អែកតាមសេចក្តីត្រូវការក្នុងស្រុក និងឈរលើមូលដ្ឋានពាណិជ្ជកម្មសេរី និងអនុលោមតាមច្បាប់ជាតិ កិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងដើម្បីការពារសុខភាពមនុស្ស សត្វ ពីការប្រើប្រាស់ផលិតផលជលផល។
ក្រុមការងារអន្តរក្រសួងបានឯកភាពគ្នាថា កម្ពុជាគួរពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វារីវប្បករក្នុងស្រុក ដោយឈរលើគោលការណ៍ពាណិជ្ជកម្មសេរី និងពង្រឹងការកសាងនិងអនុវត្តបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាគុណភាព និងសុវត្ថិភាពចំណីអាហារ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣