ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ម៉ោង ១០:៣១ នាទី ព្រឹក
👁 10
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ឧកញ៉ា លោក លោកស្រីដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅឲ្យបានជ្រាបថា៖ សម្ព័ន្ធសហគ្រាសឧស្សាហកម្មឥណ្ឌា ក្រោមការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា នឹងរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់ឆ្នាំ២០២២ “The Construction Infra Expo 2022” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ នៅប្រទេសឥណ្ឌា តាមប្រព័ន្ធអនឡាញ។ ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណង តភ្ជាប់ បណ្តាញទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគលើវិស័យសំណង់រវាងសហគ្រាសឥណ្ឌា ជាមួយអ្នកបញ្ជាទិញអន្តរជាតិ ជាពិសេសដើម្បីជំរុញការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីនិម្មិតសញ្ញាផលិតផលរបស់ប្រទេសឥណ្ឌា (Brand India) ជូនពិភពលោកបានស្គាល់។ ក្នុងអំឡុងពេលនៃការរៀបចំព្រឹត្តិការណ៍នេះ អ្នករៀបចំកម្មវិធីនឹងមានរៀបចំវេទិកាជំនួបស្វែងរកដៃគូពាណិជ្ជកម្មជាអន្តរជាតិផងដែរ។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលជូន ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា សូមអញ្ជើញឧកញ៉ា លោក លោកស្រីដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅដែលមានចំណាប់អារម្មណ៍ស្វែងយល់ពីផលិតផលឧស្សាហកម្មសំណង់ឥណ្ឌា ឬមានបំណងចូលរួមក្នុងជំនួបស្វែងរកដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនឥណ្ឌា សូមទស្សនាគេហទំព័រ https://www.ciihive.in និង អញ្ជើញចុះឈ្មោះចូលរួមដោយឥតគិតថ្លៃតាមតំណរភ្ជាប់ https://www.ciihive.in/SignUp.aspx?EventId=CONSTRUCT
ឬទាក់ទងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាតាមអាសយដ្ឋាន ផ្ទះលេខ៥០-៥២ ផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខ ០២៣ ២១០ ៩១២ / ៩១៣ អុីម៉ែល៖hoc.phnompenh@mea.gov.in ។
សូ ម អ រ គុ ណ !
…
Announcement: “The Construction Infra Expo 2022” In India
…
The Ministry of Commerce of the Kingdom of Cambodia has the honor to inform Oknha, businessmen and the public that the Confederation of Indian Industry (CII) with the support of Ministry of Commerce and Industry, Government of India is organizing “The Construction Infra Expo2022” from today to 31 March, 2022 in the virtual format. The virtual expo aiming to on trade and investment connection between Indian enterprises and international buyers on construction infrastructures especially to promote awareness Brand India globally. During the event, a buyers and seller meeting will be held to encourage bilateral trade internationally.
In this connection, the Ministry of Commerce as a facilitator would like to extend an invitation to interested businessmen and the public who’s their business related to construction infrastructure and willing to participate above event please visit https://www.ciihive.in and free registration via link https://www.ciihive.in/SignUp.aspx?EventId=CONSTRUCT or contact directly to the Embassy of India via address No.50-52, Samdech Pan Ave, Sangkat Boeng Raing, Khan Daun Penh, Phnom Penh. Tel: 023 210 912/913 , Email: hoc.phnompenh@mea.gov.in
T H A N K Y O U !
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣