ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញធ្វើបទអន្តរាគមន៍ស្តីពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគកម្ពុជាជូនប្រតិភូ និងវិស័យឯកជនមកពីអង្គការនៃក្រុមប្រទេសនិយាយភាសាបារាំង(OIF)

ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ម៉ោង ០៦:១៥ នាទី ល្ងាច

👁 17

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ Raffle Le Royal  ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី (MECA) ព្រមទាំងបានអញ្ជើញធ្វើវាគ្មិនធ្វើបទអន្តរាគមន៍ស្តីពីកាលានុវត្តភាពពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា។

វេទិកានេះមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ មន្ត្រីរាជរដ្ឋាភិបាល ប្រតិភូអង្គការOIF ប្រតិបត្តិករសេដ្ឋកិច្ច ប្រធាន និងតំណាងសហគ្រាសនៃប្រទេសហ្រ្វង់កូហ្វូនីមកពីទ្វីបអឺរ៉ុប  អាហ្រ្វិក  អាម៉េរិកខាងជើង និងមហាសមុទ្រឥណ្ឌា  ព្រមទាំងវិស័យឯកជន និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ សរុបប្រមាណ១៥០រូប។

ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នោះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើបទអន្តរាគមន៍សង្ខេបជូនភ្ញៀវចូលរួមអំពីវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា, ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពស្ថានភាពកូវីដ-១៩របស់កម្ពុជា, សក្តានុពលពាណិជ្ជកម្ម និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ជូនថាកម្ពុជាមានទីផ្សារច្រើនសម្រាប់នាំចេញ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTAs)ក្របខណ្ឌអាស៊ានបូកដៃគូ  កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងក្របខណ្ឌទេ្វភាគី(កម្ពុជា-ចិន និងកម្ពុជា-កូរ៉េខាងត្បូង) ដែលអាចជាមូលដ្ឋានផលិតដ៏សំខាន់នៅអាស៊ាន ដែលផលិតរួចនិងអាចនាំចេញទំនិញទៅសមាជិកអាស៊ាន ព្រមទាំងបណ្តាប្រទេសដៃគូពាណិជ្ជកម្មនៅអាស៊ីប៉ាស៊ីហ្វិក ទទួលបានការអនុគ្រោះពន្ធនាំចូលសូន្យ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ