ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីលទ្ធផលរបាយការណ៍វាយតម្លៃបឋមនៃផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ម៉ោង ០៧:៥៨ នាទី យប់

👁 3

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាសមាជិកគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហៅកាត់ថា “គ.ស.ផ” បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី លទ្ធផលរបាយការណ៍វាយតម្លៃបឋមនៃផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ស.ផ។ កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តមលោកជំទាវ ជាសមាជិក សមាជិកា គ.ស.ផ មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងលោក Sima Xao ប្រធានវិទ្យាស្ថាននគរូបនីយកម្មនិងឌីសាញស៊ិនជិន (UPDIS)។

ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានសាទរ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍វាយតម្លៃបឋមនៃផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលធ្វើបទបង្ហាញដោយក្រុមការងារនៃវិទ្យាស្ថាន UPDIS។  

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ក្រសួងពាណិជ្ជកម្មក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបន្តខិតខំប្រឹងប្រែងក្នុងស្មារតីបុរេសកម្ម ដោយបានធ្វើការយ៉ាងជិតស្និតជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន ក្នុងការចរចាបើកទីផ្សារថ្មីៗដែលទទួលបានលក្ខខណ្ឌអនុគ្រោះ ក្នុងគោលដៅជំរុញការនាំចេញ និងទាក់ទាញវិនិយោគមកកម្ពុជា តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ ពហុភាគី និងទ្វេភាគី បើទោះជាស្ថិតក្នុងបរិការណ៍នៃជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដោយ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ថ្មីៗនេះ កម្ពុជាសម្រេចបាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកម្ពុជា-កូរ៉េ (CKFTA) និងកំពុងសិក្សាលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសជាដៃគូថ្មីៗបន្ថែមទៀត ដែលនឹងជាគុណប្រយោជន៍សម្រាប់អនុវត្តនូវផែនការមេនេះនៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា គោលដៅអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រួមមាន៖ ១- ទីក្រុងដ៏ល្បីក្នុងតំបន់អាស៊ីអាគ្នេយ័ និងប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ២- តំបន់ដែលប្រើប្រាស់បច្ចេកវិទ្យាវ័យឆ្លាត (SMART TECHNOLOGY) ៣- តំបន់ប្រកបដោយបរិស្ថានបៃតង និង ៤- តំបន់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ