សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ ម្ហូបអាហារ និងសេវាបដិសណ្ឋារកិច្ចអន្តរជាតិលើកទី ៣៦

ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ម៉ោង ០៥:០៥ នាទី ល្ងាច

👁 20

Thumbnail (ក្រសួងពាណិជ្ជកម្ម)

សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ ម្ហូបអាហារ និងសេវាបដិសណ្ឋារកិច្ចអន្តរជាតិលើកទី ៣៦ (The 36th edition of International Food and Hospitality Fair) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងញូដែលី តំបន់ប្រាហ្គាទី, ម៉េដាន់ នៃប្រទេសឥណ្ឌា

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សាធារណជនទូទៅឲ្យបានជ្រាបថា អង្គភាពជំរុញពាណិជ្ជកម្មឥណ្ឌា នឹងរៀបចំ “ពិព័រណ៍​ម្ហូបអាហារ​ និងសេវាបដិសណ្ឋារកិច្ចអន្តរជាតិលើកទី ៣៦” The 36th edition of International Food and Hospitality Fair ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២២ ​​នៅទីក្រុងញូដែលី តំបន់ប្រាហ្គាទី, ម៉េដាន់ នៃប្រទេសឥណ្ឌា។ ផលិតផលដែលនឹងចូលរួម​ដាក់តាំងបង្ហាញក្នុង​ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះរួមមាន ផលិតផលម្ហូបអាហារ ភេសជ្ជៈ សេវាបដិសណ្ឋារកិច្ច និងសម្ភារៈសណ្ឋាគារ ព្រមទាំងផ្នែកពាក់ព័ន្ធដទៃទៀត។​​ ​ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ គឺជាវេទិកាសម្រាប់ផ្នែកម្ហូបអាហារ ភេសជ្ជៈ និងសេវាបដិសណ្ឋាកិច្ចត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយធំ​​​ និងធ្លាប់បានទាក់ទាញអ្នកបញ្ជាទិញ និងអ្នកទស្សនាក្នុងវិស័យនេះមកពីគ្រប់តំបន់ជារៀងរាល់ឆ្នាំ  ​។

ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលកិច្ចការពិព័រណ៍ ជាមួយ ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា សូមអញ្ជើញ ឧកញ៉ា លោក លោកស្រីដែលជាម្ចាស់ក្រុមហ៊ុន/សហគ្រាស និងសាធារណៈជនទូទៅ ដែលមានចំណាប់អារម្មណ៍តភ្ជាប់ទំនាក់ទំនងផ្នែកពាណិជ្ជកម្មជាមួយពាណិជ្ជករឥណ្ឌា ឬមានបំណងចូលរួមព្រឹត្តិការណ៍ខាងលើ សូមទាក់ទងផ្ទាល់កញ្ញា Hema Maity, General Manager, អ៊ីម៉ែល៖ hemamaity@itpo.gov.in ឬ កញ្ញា Jasdeep Seth, Dy. Manager, អ៊ីម៉ែល៖ jseth@itpo.gov.in ឬ ទាក់ទងផ្ទាល់ទៅស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា តាមអាសយដ្ឋានផ្ទះលេខ ៥០ - ៥២ ផ្លូវសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឫតាមរយៈទូរស័ព្ទលេខ ០២៣ ២១០ ៩១២ / ៩១៣ អ៊ីម៉ែល៖ hoc.phnompenh@mea.gov.in ។ 

សូ គុ !

Announcement: “The 36th edition of International Food and Hospitality Fair (AAHAR)” which will be held from 26th to 30th April, 2022 at Pragati Maidan, New Delhi, India. 

The Ministry of Commerce of the Kingdom of the Cambodia has the honor to inform the public that India Trade Promotion Organization (ITPO) is going to organize “The 36th edition of International Food and Hospitality Fair (AAHAR)” which will be held from 26th to 30th April, 2022 at Pragati Maidan, New Delhi, India. The broad display categories will include food and beverages, hospitality industries and hotel allies. The trade event is a huge platform of food and beverages and hospitality services to acquire new orders from large number of buyers and sourcing executives visiting to the Expo every year. 

The Ministry of Commerce as a facilitator on exhibition affairs would like to extend an invitation to Okhna and interested businessmen and the public who pay their interest to make a business connection with Indian trades please contact Ms. Hema Maity, General Manager via email: hemamaity@itpo.gov.in or Ms. Jasdeep Seth, Dy. Manager via email: jseth@itpo.gov.in or contact directly to the Embassy of India via address No.50-52, Samdech Pan Ave, Sangkat Boeng Raing, Khan Daun Penh, Phnom Penh. Tel: 023 210 912/913 , Email:  hoc.phnompenh@mea.gov.in

T H A N K  Y O U !

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ