សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍គ្រឿងអលង្ការអន្តរជាតិសិង្ហបុរី “Singapore International Jewelry Expo 2022”

ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ម៉ោង ០៧:០១ នាទី យប់

👁 23

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់​ លោក- លោកស្រីដែលកំពុងធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃឲ្យបានជ្រាបថា៖ ក្រុមហ៊ុនរៀបចំ ពិព័រណ៍ និងសេវាសន្និសីទរបស់ប្រទេសសិង្ហបុរី នឹងរៀបចំពិព័រណ៍គ្រឿងអលង្ការអន្តរជាតិសិង្ហបុរី “Singapore International Jewelry Expo 2022” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Marina Bay Sands Expo & Convention Centre, Hall A & B, Level 1 ប្រទេសសិង្ហបុរី។ ​នេះ​ជា​ព្រឹត្តិការណ៍ពាណិជ្ជកម្មលើវិស័យគ្រឿងអលង្ការកម្រិតអន្តរជាតិដ៏ធំ និងទទួលបាន​ជោគជ័យ​អស់រយៈ​ពេល ១៦ឆ្នាំ​រួចមក​ហើយ​ ​ដោយមានអ្នកចូលរួមតាំងពិព័រណ៍​អន្ដរជាតិជាង២២០ក្រុមហ៊ុន មក​ពីប្រទេសចំនួន២២ ផ្សេងៗគ្នាទាំងក្នុងតំបន់ និងអន្តរជាតិ។

ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលការងារពិព័រណ៍ជូនគណៈកម្មការរៀបចំពិព័រណ៍របស់ប្រទេសសិង្ហបុរី សូមអញ្ជើញ លោក-លោកស្រី ជាម្ចាស់សហគ្រាសគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួម ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ សូមទាក់ទងដោយត្រង់ទៅលោកស្រី Judy Lee អគ្គនាយិកាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ តាមរយៈអ៊ីម៉ែល៖ judy@cems.com.sg ទូរស័ព្ទ (+65) 96 60 99 38 ឬ ទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃ ក្រសួងពាណិជ្ជកម្ម តាមរយៈ អាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០៨៧ ៧៥៥ ៥៥១ ឬ អ៊ីម៉ែល ritatong19@gmail.com ។

សូ ម អ រ គុ ណ !

Announcement: “Singapore International Jewelry Expo 2022 (SiJE)”

The Ministry of Commerce of the Kingdom of Cambodia has the honor to inform the Businessman whose business related to Gems and Jewelry industry that the Conference & Exhibition Management Service Pte of Singapore is going to organize “Singapore International Jewelry Expo 2022 (SiJE)” which will be held from 14-17 July 2022 at Marina Bay Sands Expo & Convention Centre, Hall A & B, Level 1, Singapore. SiJE is the largest International Jewelry Expo attracted more than 220 international exhibitors from more than 22 countries in the region and international in the last 16 years.

In this regard, the Ministry of Commerce as a facilitator on exhibition affairs would like to invite interested Businessman of which their business related to Gems and Jewelry industry who wish to showcase their products, services or/and looking for business partnership, please contact directly to Ms. Judy Lee Executive Director, email: judy@cems.com.sg / Tel: (+65) 96 60 99 38 or contact Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce via address: Lot 19-61, Russian Federation Blvd, Phum Teuk Thla, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, Cambodia. Tel: (855) 87 755 551, E-mail: ritatong19@gmail.com.

T H A N K Y O U !

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ